ពិធីប្រារព្ធទិវាផ្សព្វផ្សាយអំពីភូមិ ឃុំមានសុវត្តិភាពនៅក្នុងខេត្តកែប
កាលពីព្រឹកថ្ងៃសុក្រទី២៦ខែមេសាឆ្នាំ២០១៣កន្លងទៅនេះ មានការប្រារព្ធពិធីផ្សព្វផ្សាយអំពី ភូមិឃុំមានសុវត្តិភាព
ដែលមានការចូលរួមពីលោកអភិបាលក្រុងកែប លោកអធិការ និងមន្រ្តីក្រោមឳវាទមួយចំនួនទៀត ព្រមទាំងលោកពុកលី សំណាងអធិការគ្រប់គ្រងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវះដុន បូស្កូខេត្តកែប លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះ ហើយដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលបានចាប់ផ្ដើមពីម៉ោងប្រាំបីព្រឹកដល់ម៉ោងដប់មួយព្រឹក។ហើយក្នុងនោះផងដែរលោកអធិការ ក៏បានលើកឡើងអំពីបញ្ហា ភូមិឃុំមានសុវត្តិភាពនិងបានឡើងបកស្រាយនូវរាល់ចំនុច និងចម្ងល់ដែលពាក់ពន្ធ័នៅក្នុងកម្មវិធីនេះដែលរួមមាន៖ គោលការណ៍ទាំងអស់៩ចំនុចធំៗគឺ៖
១. គ្មានអំពើឆក់ប្លន់ ឬចោរកម្មគ្រប់ប្រភេទ
២. គ្មានការប្រើប្រាស់គ្រឿងញៀនអ្វីទាំងអស់
៣. គ្មានអំពើអាណាចារឬការជួញដូរក្មេង និងស្រ្ដី
៥. គ្មានការលេងល្បែងស៊ីសង និងការភ្នាល់គា្នជាដើម
៦. គ្មានគ្រោះថ្នាក់ចរាចរណ៍
៧. គ្មានគ្រោះថ្នាក់ដោយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
៨. គា្មនគ្រោះមហន្តរាយផ្សេងៗកើតឡើង
៩. មានការត្រួតពិនិត្យនូវអំពើខុសច្បាប់។
ក្រោយពីលោកអធិការបានឡើងបកស្រាយរួចរាល់អំពីចំនុចទាំងប្រាំបួននេះរួចរាល់ហើយ លោកអភិបាលក្រុងក៏បានលើកនូវចំនុចផ្សេងៗ ជាច្រើនទៀតនិងបានបញ្ជាក់បន្ថែមអំពីចំនុចផ្សេងៗនេះផងដែរ។
0 comments:
Post a Comment