និងអ្នកដទៃផងដែរ ។ ដូច្នោះ មានសីលធម៌ ហើយបដិបត្តិត្រឹមត្រូវទៀត នោះជាកិរិយា
ដ៏ប្រពៃណាស់ ។ មាន បរិយត្តិ បដិបត្តិ បដិវេទ ។សីលធម៏ គឺជាគុណធម៌ដែលជាហេតុឬទាក់ទង(បក្ខិយ)ទៅនឹងការត្រាស់ដឹង(ពោធិ) ។ ក្នុងអដ្ឋកថាបាលី ពាក្យពោធិបក្ខិយធម៌ ត្រូវគេយកមកប្រើ ដើម្បីបង្ហាញធម៌៧យ៉ាង ដែលតែងលើកយកមករាប់រៀបដោយព្រះពុទ្ធក្នុងគម្ពីរបាលី ។ នៅក្នុងគុណធម៌៧ នៃការត្រាស់ដឹងនេះ មានអង្គធម៌និមួយៗទាំងអស់៣៧ប្រការ (សត្តតឹសពោធិបក្ខិយធម្មា) ។ ពោធិបក្ខិយធម៌នេះ ត្រូវបានពុទ្ធសាសនិកជន ទាំងថេរវាទនិងមហាយានទទួលស្គាល់ថាជាធម៌បំពេញដល់ផ្លូវទៅកាន់ការត្រាស់ដឹងក្នុងព្រះពុទ្ធសាសនា ។ តាមកំណត់ក្នុងគម្ពីរបាលី ភាវនានុយុត្តសូត្រ (អង្គុត្តរនិកាយ៧.៦៧)ព្រះពុទ្ធមានព្រះបន្ទូលថា៖ ម្នាលភិក្ខុទាំងឡាយ! ទោះបីភិក្ខុណាមួយដែលមិនដាក់ខ្លួនក្នុងការចំរើនសមាធិចិត្ត អាចមានបំណងយ៉ាងនេះថា ឱ! សូមឲ្យចិត្តរបស់អាត្មាអញរួចរំដោះពីឧបាទាន, ចិត្តរបស់ភិក្ខុនោះ នៅតែមិនរួចរំដោះដដែល ។ តើមកពីហេតុអ្វី? គេអាចនិយាយថា មកពី ភិក្ខុនោះ មិនធ្វើឲ្យចិត្តចម្រើនឡើង ។ តើមិនចម្រើនឡើងក្នុងអ្វី? ក្នុងសតិបដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទធម៌៤ ឥន្រ្ទិយ៥ ពលៈ៥ ពោជ្ឈង្គ៧ និងអរិយអដ្ឋង្គិកមគ្គ៨ ។ នៅកន្លែងដទៃទៀតក្នុងគម្ពីរបាលី និងគម្ពីរផ្សេងៗពីជំនាន់ដើម ធម៌ ៧កង ដែលមាន ៣៧ប្រការនេះ ដែលនាំមកនូវការត្រាស់ដឹង មានការរៀបរាប់ដូចតទៅនេះ៖
សតិបដ្ឋាន៤សតិបដ្ឋានមាន៤គឺៈ
១- កាយានុបស្សនា សតិរឭកពិចារណា កាយ ជាអារម្មណ៍
២- វេទនានុបស្សនា សតិរឭកពិចារណា វេទនា ជាអារម្មណ៍
៣- ចិត្តានុបស្សនា សតិរឭកពិចារណា ចិត្ត ជាអារម្មណ៍
៤- ធម្មានុបស្សនា សតិរឭកពិចារណា ធម៌ ជាអារម្មណ៍
២- វេទនានុបស្សនា សតិរឭកពិចារណា វេទនា ជាអារម្មណ៍
៣- ចិត្តានុបស្សនា សតិរឭកពិចារណា ចិត្ត ជាអារម្មណ៍
៤- ធម្មានុបស្សនា សតិរឭកពិចារណា ធម៌ ជាអារម្មណ៍
0 comments:
Post a Comment