ប្លន់ទាំងថ្ងៃកណ្តាលក្រុង យប់ឡើងលួចគោ ២ក្បាលទៀត ស្វាគមន៍អធិការថ្មី
ខេត្តពោធិ៍សាត់ ៖ បុរសចំណាស់ម្នាក់ ត្រូវក្រុមចោរប្រើល្បិចប្លន់យកចិញ្ចៀនអស់ មួយវង់ និងលុយ២០ម៉ឺនរៀល រួចហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ ករណីនេះបានកើតឡើង នៅលើផ្លូវលេខ២ ក្បែរផ្ទះអភិបាល ខេត្ត ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី២០ កុម្ភៈ ។
បុរសនោះសួរទៀតថា តើមានអ្នកណាបានរៀនពីគាត់ខ្លះទេ ព្រោះកូនគាត់បាក់ឆ្អឹងដងកាំបិត ខ្លួនឆ្លើយថា អត់ដឹងទេ ។ ខណៈពេលកំពុងជជែកគ្នានោះ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ជិះគ្នា២នាក់ សុទ្ធតែប្រុសៗ អាយុប្រហែលជាង២០ឆ្នាំ ពាក់ម៉ាសមើលមិនស្គាល់ទេមកឈប់នៅក្បែរ យកស្អីរឹងៗមិនដឹងថាឈើឬកាំភ្លើងខ្លីទេមកញល់ខ្នងមិនឱ្យ កម្រើកហើយដកយកសោម៉ូតូរបស់គាត់ ឯម្នាក់ទៀតមកបេះយកចិញ្ចៀនប្លាទីនដាំត្បូងមួយវង់ មិនដឹងតម្លៃប៉ុន្មានទេ ព្រោះកូនឱ្យ និងបានលូកយកលុយក្នុងហោប៉ៅខោ អស់ចំនួន២០ម៉ឺនរៀលទៀត រួចហើយនាំគ្នាជិះម៉ូតូទាំងពីរគ្រឿងចេញទៅទិសខាងលិចបាត់ ស្រមោល ។ គាត់ឆ្ងល់ថាបុរសវ័យចំណាស់នោះគាត់មិនដែលស្គាល់សោះ ហេតុអ្វីក៏ដឹងថា គាត់បាក់ជើងច្បាស់ម៉្លេះ ។ដោយឡែកនៅថ្ងៃទី២០ កុម្ភៈ ដដែលនេះ ចន្លោះពីម៉ោង៨និង៣០នាទីដល់១០និង៣០នាទីយប់ មានករណីចោរលួចគោឈ្មោល២ក្បាល របស់ប្រជាពលរដ្ឋឈ្មោះផន ធាម ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ។ គោចងក្នុងក្រោលតាំងពីព្រលប់ លុះម៉ោង១០និង៣០នាទីយប់ពេលគាត់ក្រោកបត់ជើងតូចទើបដឹងថា បាត់គោ ។ការប្លន់ទាំងថ្ងៃកណ្តាលក្រុងក្បែរផ្ទះអភិបាលខេត្ត ហើយយប់ឡើងលួចគោអស់២ក្បាលទៀតនៅភូមិព្រៃឪម៉ាល់នេះ ទំនងជាចោរព្រហើនចង់ស្វាគមន៍លោក ឈាន រិទ្ធិ អធិការនគរបាលក្រុងពោធិ៍សាត់ ដែលទើបនឹងឡើងកាន់តំណែងថ្មីហើយមើលទៅ ៕
0 comments:
Post a Comment