វត្ថុបំណងនៃកម្មវិធីអភិវឌ្ឍវិស័យអប់រំកាយនិងកីឡា គឺអភិវឌ្ឍការងារអប់រំកាយនិងកីឡា ឱ្យទៅ ជាចំណុចស្នូលនៃកំណែទម្រង់ និងលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេសអប់រំកាយនិង កីឡារបស់សិស្ស និស្សិត យុវជន និងមហាជន ប្រកបដោយគុណភាព និងសិទ្ធិផលខ្ពស់ក្នុងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិព្រមទាំងចូលរួមអភិវឌ្ឍសង្គម វប្បធម៌ និងសេដ្ឋកិច្ចជាតិ។
២. ការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ
គោលនយោបាយទី ១ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌
- ពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធកីឡាគ្រប់ប្រភេទនិងគ្រប់កម្រិត។
សកម្មភាពគោលនយោបាយ ៖
- ផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា រៀបចំបាននៅឆ្នាំ ២០១១។
- សេចក្តីណែនាំស្តីពីការរៀបចំទីលានកីឡាតាមគ្រឹះស្ថានសិក្សា កែលម្អបាននៅឆ្នាំ ២០១១។
- សារាចរស្តីពី ការចងក្រងក្លឹបឬសមាគមកីឡា រៀបចំបាននៅឆ្នាំ ២០១១។
- លិខិតបទដ្ឋានស្តីពី ការបង្កើតមជ្ឈមណ្ឌលពិគ្រោះយោបល់ហាត់បា្រណដើម្បីសុខភាព រៀបចំ បាននៅឆ្នាំ ២០១២។
- កម្មវិធីបណ្តុះបណ្តាលគ្រូអប់រំកាយនិងកីឡាកម្រិតមូលដ្ឋាន កែលម្អបាននៅឆ្នាំ ២០១២។
- កម្មវិធីសិក្សាអប់រំកាយនិងកីឡាសម្រាប់គ្រឹះស្ថានបឋមនិងមធ្យមសិក្សា រៀបចំបាននៅឆ្នាំ ២០១២
- សេចក្តីណែនាំការបង្កើតសមាគមកីឡានៅក្នុងគ្រឹះស្ថានបឋមនិងមធ្យមសិក្សា រៀបចំបាននៅ ឆ្នាំ ២០១២។
- ឯកសារស្តីពីអត្តសញ្ញាណក្បាច់គុនបុរាណខ្មែរ រៀបចំបាននៅឆ្នាំ ២០១៣។
គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ
- លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពកម្មវិធីអប់រំកាយនិងកីឡា
សកម្មភាពគោលនយោបាយ ៖
- កម្រិតរបបឧបត្ថម្ភនិងអាហារបំប៉នសម្រាប់កីឡាករជម្រើសជាតិ រៀបចំបាននៅឆ្នាំ ២០១២។
- កម្មវិធីហ្វឹកហាត់កីឡា កែលម្អបាននៅឆ្នាំ ២០១២។
- លិខិតបទដ្ឋានដើម្បីបង្កើតកម្មវិធីវេជ្ជសាស្រ្តកីឡា រៀបចំបាននៅឆ្នាំ ២០១៣។
- កំណែទម្រង់ប្រព័ន្ធនៃការប្រកួតកីឡាគ្រប់ប្រភេទនិងគ្រប់កម្រិត រៀបចំបាននៅឆ្នាំ ២០១៣។
- លើកកម្ពស់ការយល់ដឹងនិងគាំទ្រអំពីសារៈសំខាន់របស់ការងារអប់រំកាយនិងកីឡា។
សកម្មភាពគោលនយោបាយ ៖
- គោលនយោបាយជាតិស្តីពីកីឡា រៀបចំបាននៅឆ្នាំ ២០១១។
៣. សូចនាករ និងចំណុចដៅ
- សមាគម ឬ ក្លឹបកីឡាដែលត្រូវចូលរួមប្រកួតមានចំនួន ២៥០ ទៅ ៣០០ ក្នុងមួយឆ្នាំ។
- ទីលានកីឡាចំនួន ២០ ត្រូវបានកែលម្អ ត្រឹមឆ្នាំ ២០១៣។
- ទីលានកីឡានៅតាមគ្រឹះស្ថានសិក្សាបឋមសិក្សានិងមធ្យមសិក្សាចំនួន ១៦៥ ត្រូវបានកែលម្អ នៅឆ្នាំសិក្សា ២០១៣-២០១៤។
- អភិវឌ្ឍសមាគមកីឡាសិស្ស-និស្សិត ចំនួន ១២៥ នៅឆ្នាំសិក្សា ២០១៣-២០១៤។
- គ្រូអប់រំកាយ និងកីឡា ចំនួន ១៥០ នាក់ ត្រូវបានបណ្តុះបណ្តាលក្នុងមួយឆ្នាំ។
- កីឡាករជម្រើសជាតិ ចំនួន ៣៥០ នាក់ ត្រូវបានប្រមូលផ្តុំក្នុងមួយឆ្នាំ។
- ទស្សនាវដ្តីកីឡាត្រូវបានផ្សព្វផ្សាយជារៀងរាល់ខែ
0 comments:
Post a Comment