កាលពីថ្ងៃទី 7/ ធ្នូ ឆ្នាំ/2012 មានការសំអាតមួយនៅទីក្រុងកែបដោយប្រធានបទនោះមានចំនងជើងថា" ថែរក្សាបរិសា្ថន អនាមយ័របស់អ្នក" ដោយមានការចូលរូមពីអភិបាលខេត្តកំពត មន្រ្តីគ្រប់ជាន់ថ្នាក់ សិស្សានុសិស្សទាំងអស់នៃអនុវិទ្យាល័យសង្គមរាស្រ្តនិយមកែប ព្រមទាំងនិស្សិតនៃអង្គការ ដុន បូស្កូ ខេត្តកែប។ ដោយការសំអាំតនោះបានចែកចេញជាពីរក្រុម ហើយក្រុមនីមួយៗ មានការចូលរួម យ៉ាងសកម្ម។
នៅថ្ងៃទិវានោះដែរបានប្រព្រិត្តិ ធ្វើឡើងចាប់តាំងពី ម៉ោង 7:00 ដល់ ម៉ោង 11:00 ព្រឹក ។ ហើយការចាប់ផ្តើមសំអាំតនោះ ចាប់ពីមុខ មជ្ឈមណ្ឌលបណ្ដុះបណា្តលវិជា្ជជីវ: ដុន បូស្កូ ខេត្តកែប។
ក្នុងនោះដែរសិស្សមា្នក់ៗទទួលបាន ថង់ខ្មៅ១ និង ស្រោមដៃ១គូ ដើម្បីធ្វើការសំអាត ហើយ នៅពេលធ្វើការសំអាំតទៅដល់ផ្សារកែប លោកអភិបាល ខេត្តកំពត បានធ្វើការសំនេះសំណាលជាមួយសិស្សានុសិស្ស និងលោកបានធ្វើការ ផ្តាំផ្ញើរដល់ ពាណិជ្ជករទាំងអស់នៅក្នុងតំបន់នេះ (កែប) ក៏ដូចជានៅកន្លែងផ្សេងៗឲចេះជូយសំអាតទីក្រុង ឲបានស្អាត ពីព្រោះថា ទីក្រុងរបស់យើងគឺជា ទីក្រុងសំរាប់ ឲភ្ញៀវទាំងក្នុងប្រ/ទ និង ភ្ញៀវក្រៅប្រ/ទ មក ទស្សនា និង ដើម្បីជួយដល់សេដ្ខកិច្ចុជាតិផងដែរ ។
ដូចច្នេះយើងត្រូវចេះជួយសំអាតគ្នាដើម្បីធ្វើឲ បរិសា្ថនរបស់យើងស្រស់បំព្រង និង ដើម្បីជាអនាម័យដល់យើងគ្រប់គ្នា ហើយជាចុងក្រោយលោក អភិបាល ខេត្ត ជូនពរដល់លោកមន្រ្តីគ្រប់ជាន់ថ្នាក់ ព្រមទាំងសិស្សានុសិស្សឲជួបតែសំណាងល្អ សុខភាពល្អគ្រប់គ្នា ហើយ លោកក៍បានថ្លែងអំណរគុណចំពោះ និស្សិតទាំងអស់នៃ អង្គការ ដុន បូស្កូ ជាខ្លំាងដែល ខិតខំជួយអស់ពីកំលាំងកាយចិត្ត ដើម្បីចូលរូមក្នុងការសំអាតនេះ។
0 comments:
Post a Comment