ភ្លៀងធ្លាក់យ៉ាងខ្លាំង នៅផ្ទះបុណ្យសព លោក អៀង សារី ក្នុងស្រុកម៉ាឡៃ
បន្ទាយមានជ័យៈ ខណៈដែលសពលោក អៀង សារី កំពុងតែដឹកតាមរថយន្ត លើបណ្ដោយផ្លូវជាតិលេខ៥ ឆ្ពោះ ទៅផ្ទះរបស់លោក ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទីដែលលោកធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាល កម្ពុជាចុងក្រោយនោះ ភ្លៀងក៏បានធ្លាក់យ៉ាងខ្លាំងផងដែរ នៅផ្ទះដែលត្រូវតម្កល់ និងធ្វើបុណ្យសពលោកតាម ប្រពៃណី។យោងតាមសេចក្ដីរាយការណ៍ពី ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រហូតដល់វេលាម៉ោង ៦ និង១៦នាទីល្ងាចថ្ងៃ ព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៣ ភ្លៀងបានបង្អុរចុះយ៉ាងខ្លាំងរយៈពេលជាង ២០នាទីហើយ តែមិនបង្កឲ្យប៉ះ ពាល់ដល់ផ្ទះ និងរោង ដែលរៀបចំធ្វើពិធីបុណ្យសព លោក អៀង សារី នោះទេ។
ប្រជាពលរដ្ឋនៅក្នុងស្រុកម៉ាឡៃ ដែលជាតំបន់គ្រប់គ្រងដោយ លោក អៀង សារី តែម្ដង បាននាំលើកឡើងថា ភ្លៀងមួយមេដ៏ធំនេះ ហាក់ដូចជាចង់ជូនដំណើរលោក អៀង សារី ក៏ដូចជាបង្អុរលាងរាល់បាបកម្មទាំងអស់ ជំពាក់ វាក់វ័ន្តក្នុងសម័យខ្មែរក្រហម ដែលលោក អៀង សារី ជាអ្នកដឹកនាំកំពូលមួយរូបនាសម័យ ដែលសម្លាប់រង្គាល ប្រជាពលរដ្ឋខ្មែរ រហូតដល់ជាង ២លាននាក់ និងនិរាសព្រាត់ប្រាស់គ្នាយ៉ាងខ្លោចផ្សារបំផុត។
0 comments:
Post a Comment