កាលពីថ្ងៃទី៥ ដល់ ទី ៧ ខែ មិនា ឆ្នាំ ២០១៣ កន្លងទៅនេះមានការប្រកួតបាល់ទាត់ បាល់ទះ អត្តពលកម្ម សិស្សបឋមសិក្សា-មធ្យមសិក្សា ដើម្បីជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំសិក្សា ២០១២-២០១៣ ដែលធ្វើឡើងនៅតារាងបាល់ទាត់ខេត្តកែប។ដែលមានការចូលរួមជាអធិបតេយ្យភាពពីលោក ឯកឩត្តម កែន សត្ថា អភិបាលខេត្តកែប លោក
ប្រធានមន្ទីមន្រ្តីពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត។ ដែលកម្មវិធីនេះមានសាលាជាច្រើននៅក្នុងខេត្តកែបបានចូលរួមដូចជា៖ វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស វិទ្យាល័យហ៊ុនសែនចំការដូង អនុវិទ្យាល័យសង្គមរាស្រ្តនិយម អនុវិទ្យាល័យហ៊ុនសែនកែប -ល-។ហើយកម្មវិធីនេះបានបញ្ចប់ដោយជោគជ័យនៅល្ងាចថ្ងៃទី ៧ ខែ មិនា ឆ្នាំ ២០១៣។
0 comments:
Post a Comment