Don Bosco Vocational Center Kep

សាលាដុនបូស្កូខេត្តកែប គឺជាអង្គការមួយដែល ផ្តល់ការអប់រំ​ និង ជំនាញមួយច្បាស់លាស់ ដល់យុវជនក្រីក្រ

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុនបូស្កូខេត្តកែប

កាហ្វេអ៊ីនធើណែតព្រៃធំ កាហ្វេអ៊ីនធើណែតភូមថ្មី សេវាកម្មបោកអ៊ុត

សាលាដុនបូស្កូនៅក្នុងព្រះរាជាណាចក្រកម្ពុជា​

សាលាដុនបូស្កូខេត្តកែប គឺជាគ្រឹស្ថានអប់រំ ឧត្តមសិក្សាទីមួយនៅក្នុង ខេត្តកែប ដែលមានគោលដៅ ធ្វើការអប់រំ និង បណ្តំបណ្តាល ជំនាញដល់ យុវជនក្រីក្រ ដែលគ្មានលទ្ធភាព

មានការប្រជុំអាស៊ាន

មានការប្រជុំមួយស្តីអំពី​កាអប់រំ និងសិទ្ធិកុមារនៅកម្ពុជាមានការ​ចូលរួមប្រជុំពីប្រទេសជា​ច្រើន

សាលាដុនបូស្កូខេត្តកែប

មានការសម្ពោធន៏ដាកអោយប្រើប្រាស់នៅអាគារមួយខ្នងកំពស់ពីជាន នៅសាលា ដុន បូស្កូ ទឹកថ្លា ​ក្រុងភ្នំពេញ

ការសាកល្បង​លើក ទីមួយរបសសិស្សផ្នែកទំនាក់ទំនង

ការសាកល្បង​លើក ទីមួយរបសសិស្សផ្នែកទំនាក់ទំនង សង្គម និងសារពត័មាន ខេត្ត កែប

អភិបាលក្រុង ងឹម វណ្ណដា




 កាលពីថ្ងៃសុក្រទី២៦ ខែមេសាឆ្នាំ ២០១៣ វេលាម៉ោង៨ព្រឹក លោកអភិបាលក្រុងកែប លោក ងឹម​វណ្ណដាបានចុះបើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយក្រោម ប្រធានបទភូមិឃុំមានសុវត្ថិភាពនៅ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូកែប។នៅក្នុងអង្គពីធីនោះមានសិក្ខាកាមចំនួន១៤០នាក់រួមមានលោក មុំ សុខា​ព្រមទាំងកងរាជអាវុធហត្ថជុំវិញខេត្ត សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវះដុនបូស្កូកែប។ អង្គពិធីទាំងមួលប្រកបដោយភាពរីករាយ និងមានប្រសិទ្ឋភាពដោយលោកអធិការក្រុងកែប មុំ សុខា បានបង្ហាញពីគោលការណ៏របស់ភូមិឃុំមានសុវត្ថិភាពដោយលោកបានលើកឡើងពីគោលការណ៏ធំទាំងប្រាំបួនយ៉ាងរបស់ភូមិឃុំមានសុវត្ថិភាពរួមនិងមតិសំណេះសំណាលរបស់លោកលើសពីនេះទៅទៀតលោកក៏បានភ្ជាប់និងឧទាហរណ៏ល្អដែលជាបទពិសោធន៏ល្អសំរាប់សិក្ខាកាមនៅក្នុងអង្គពិធីទាំងមួលផងដែល។ក្រោយពីចប់មតិរបស់លោកអធិការក្រុងកែបរួចមកលោកអភិបាលក្រុងកែប ងឹម វណ្ណដា បានបង្ហាញបន្ថែមអំពីពត័មានភូមិឃុំមានសុវត្ថិភាពនិងពត័មាន ផ្សេងៗ ទៀតដែលទាក់ទងនិងច្បាប់ ចំណុចដែលបានបង្ហាញខាងលើគឺលោកបានផ្តោតសំខាន់ទៅលើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខនេះ ហើយលោកក៏សំណូមពរអោយសិស្សានុសិស្សទំាងអស់ទៅចូលរួមធ្វើការបោះឆ្នោតដើម្បីជ្រើសរើតំណាងរាស្រ្តពីព្រោះថាវាជាវាសនានៃប្រទេសជាតិយើង បន្ទាប់ពីធ្វើការពន្យល់រូចមកលោកសូមអោយសិក្ខាកាមទាំងអស់លើកឡើងជាសំណួមពរឬមតិយោបល់ ដោយសិស្សានុសិស្សបានចោលសួរជាច្រើនសំណួរដែលទាក់ទងទៅនឹងប្រធានបទ ដើម្បីអោយពង្រើកនូវចំណេះនិងយល់ដឹងពីច្បាប់។ក្រោយពីការចោលសួរនិងការឆ្លើយក៏ក្បោះក្បាយរបស់លោកអភិបាលក្រុងនិងលោកអធិការក្រុងកែបរូចមកក្រុមការងាររបស់លោក។លោកបានមានប្រសាសន៏ថាលោកពិតជាមានភាពសោមនុស្សរីករាយជាខ្លាំងព្រោះថាលោកបានទទួលនូវសំណួរជាច្រើនដែលមានលក្ខណៈប្រជាធិតេយ្យមែនដោយមានការចោលសួរនិងឆ្លើយដើម្បីរកចំណុចខុសនិងត្រូវឬចំណុចដែលល្អសំរាប់អភិវឌ្ឍន៏ប្រទេសជាតិ សង្គមជាតិយើងអោយមានការរីកចំរើនដូចប្រទេសជិតខាងយើងពីព្រោះថាយើងជាសមាជិកអាស៊ានម្នាក់ក្នុងចំណោមប្រទេសអាស៊ាន។ចុងក្រោយលោកធ្វើការថ្លែងអំណរគុណដល់អធិការសាលាដែលផ្តល់ឪកាសដល់ក្រុមការងាររបស់លោកបានបើកវគ្គបណ្តុះបណ្តាលនៅទីនេះជាពិសេសនោះគឺសិស្សានុសិស្ស លោកគ្រូអ្នកគ្រូដែលមានចំណាយពេលវេលាដ៏មានតំលៃមកចូលរួមក្នុងពិធីនេះ លោកបានបន្តទៀតថា ខ្ញុំសង្ឃឹមថាក្មួយសិស្សានុសិស្សទាំងអស់ លោកគ្រូអ្នកគ្រូរួមនិងក្រុមការងាររបស់ខ្ញុំទំាងអស់នឹងគោរពច្បាប់លើសពីនេះទៅទៀតក្មួយទាំងអស់គ្នានឹងចួលរួមក្នុងការសហការជាមួយក្រុមងាររបស់ពូដោយផ្សព្វផ្សាយពត័ទៅកាន់មនុស្សដ៏ទៃទៀតដែលមិនទាន់បានយល់ពីគោលការណ៏ទាំងប្រាំបួនយ៉ាងរបស់ភូមិឃុំមានសុវត្ថិភាពគឺ

  1. គ្មានអំពើឆក់ប្លន់គ្រប់ប្រភេទ
  2. គ្មានការប្រើប្រាស់និងការជួញដូរគ្រឿងញៀន
  3. គ្មានអំពើអាណាចារនិងការជួញដូរកុមារនិងស្រ្តី
  4. គ្មានក្មេងទំនើង
  5. គ្មានល្បែងស៊ីសងគ្រប់ប្រភេទ
  6. គ្មានគ្រោះថា្នក់ចរាចរណ៏
  7. គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ឋតិភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ
  8. គ្មានគ្រោះថ្នាក់មហន្តរាយផ្សេងៗ
  9. គ្មានការត្រួតពិនិត្យខុសច្បាប់






អ្នកស្ម័គ្រចិត្តដែលបានជួយសាលាដុនបូស្កូ


កាលពីព្រហស្ប៏ទី១៨ខែមេសាឆ្នាំ២០១៣​កន្លងនេះសាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូ ខេត្តកែបបានទទួលអ្នកស្ម័គ្រចិត្តថ្មីម្នាក់មកពី ប្រទេសបារាំងដើម្បីជួយដល់សិស្សានុសិស្សក្នុងការសិក្សា ផ្នែរដ្ឋាលព្រមទាំងជួយអភិវឌ្ឍន៏សាលាផងដែរ។លោក អោរ៉ាល់ លែមប៊ឺត (​AURELE LAMBERT)ជាជនជាតិបារាំងនិងជាអ្នកស្ម័គ្ររបស់សាលដុនបូស្កូ បានបង្ហាញពីពត័មានផ្ទាល់ខ្លូនថាសព្វថ្ងៃនេះលោកកំពុង បំរើការនៅក្នុង ក្រុមហ៊ុនមួយកន្លែងដែលមានឈ្មោះថា ក្រុមហ៊ុន អរស៊ីអេ (RCA factory)ហើយជាដែលហេតុដែលលោកបានដល់ប្រទេសកម្ពុជានេះ ដោយសារតែលោកបានមើលវ៉ែបសាយរបស់ប្រទេសកម្ពុជា ដែលជ្រើសរើសអ្នកស្ម័គ្រចិត្តជួយដល់សិស្សានុសិស្សក្រីក្រ ក្នុងសាលាដុនបូស្កូលោកក៏បានបង្ហើបប្រាប់អ្នកសារពត័មានយើង ថាលោកពិតជាមានការពេញចិត្តជាខ្លាំង ក្នុងការបង្រៀនសិស្សានុសិស្ស នៅទីនេះពីព្រោះថាសិស្សានុសិស្ស ទាំងអស់គ្នាសុទ្ឋសឹងតែជាសិស្សដែលយកចិត្តទុកដាក់ក្នុងការសិក្សា និងមានការគោរពដែលប្រកបទៅដោយសីលធម៏និងសុជីវធម៏ខ្ពស់។ម្យ៉ាវិញទៀតលោកក៏បានបន្តទៀតថាសិស្សសាលាដុនបូស្កូមាន ការទំនាក់ទំនងរាក់ទាក់ដែលមិនធ្វើអោយគាត់មានអារម្មណ៏ ថាខ្លួនគាត់មិនមានភាពឯការឡើយ យ៉ាងណាមិញគាត់ពិតជាមានភាពរីករាយក្នុងការរស់នៅទីនេះ ពីព្រោះនៅទីនេះពិតជាមានទេសភាពស្អាតបំព្រង នឹងការការទំនាក់ទំនងដ៏ល្អរបស់លោកគ្រូ អ្នកគ្រូព្រមទាំងសិស្សានុសិស្សនៅក្នុងសាលា។ជាចុងក្រោយលោកក៏បានបង្ហើបប្រាប់អ្នកាសែតរបស់ខ្ញុំទៀតថាលោកនឹងខិតខំប្រឹងប្រែងបង្រៀនអោយអស់ពីសមត្ថភាពដែលលោកមាននិងសូមអរគុណដល់លោកពុកលីសំណាងដែលបានផ្តល់ឪកាសដល់លោកក្នុងការបង្រៀនសិស្សានុសិស្សនៅក្នុងសាលា ម្យ៉ាងវិញទៀតលោកនឹងនៅបង្រៀនសិស្សានុសិស្សចំនួនប្រាំខែ។

ជំនួយសម្ភារៈថ្មីសម្រាប់សាលាដុនបូស្កូកែប


កាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០១២៣​វេលាម៉ោងប្រមាណ៧​យប់សាលាបណ្តុះបណ្តាលដុនបូស្កូខេត្តកែប បានទទួលជំនួយពីសប្បុរសជននៅ ក្រៅប្រទេសជាសំភារៈសំរាប់ជួយ ដល់ការសិក្សារបស់សិស្សានុសិស្សដុក្រីក្រ មួយកុងតាណឺក្នុងនោះមានដូចជា កៅអីចំនួន១០៨កៅអី,​តុការិយាល័យចំនួន៣,​ ទូដាក់ឯកសារចំនួន៥​ព្រមទាំងមានតុសំរាប់ពិសោធន៏ចំនួន១​ហើយនិងសីមីចំនួន៦១សីមីសំរាប់ឯកសារ សំរាប់បុគ្គលិករួមជាមួយតុធម្មតាចំនួន៤១។​ លោកឪពុក លីសំណាង ដែលជាអធិការសាលាបានអោយដឹងថា សំភារៈទាំងអស់នេះគឺយើងទទួលបានពី មនុស្សដែលមានក្តីស្រលាញ់និងអានិត ចំពោះយុវជនក្រីក្រដែលមិនមានលទ្ឋភាពក្នុងការបន្តការសិក្សានៅបណ្តាសាកលវិទ្យាល័យនានា ហើយសំភារៈនេះត្រូវបានដឹកពីប្រទេសសហរដ្ឋអាមេរិចមកកាន់ប្រទេសកម្ពុជាតាមរយៈកាប៉ាល់ដែលត្រូវចំណាយពេលអស់ចំនួនពីរខែទើបមកដល់សាលាដុនបូស្កូនេះ។លោកក៏បានបន្តទៀតថាលោកសូមអរគុណជាច្រើនចំពោះសប្បុរសជនដែលបានបន្តការផ្តល់និងជួយសាលាដុនបូស្កូកន្លងមក។ លោកក៏បានបញ្ចាក់ថាសាលាដុនបូស្កូអាចដំណើរការទៅបានក៏អាស្រ័យម្ចាស់ជំនួយដូច្នេះហើយពួកយើងខ្ញុំតែងតែបន់ស្រន់ដល់ព្រះជាម្ចាស់ដើម្បីអោយសប្បុរសជនទាំងអស់ទទួលបានសេចក្តីសុខនិងប្រកបរបររកស៊ីកាន់តែមានហើយក៏សូមអោយលោកមេត្តាជួយដល់ពួកយើងខ្ញុំបន្តទៀតផងដែរ។ជាចុងក្រោយលោកលីសំណាងក៏សំណូមពរអោយសិស្សានុសិស្សជួយថែរក្សាសំភារៈទាំងនេះអោយបានគង់វង្សនិងខិតខំរៀនសូត្រដើម្បីឆ្លើយតបទៅនឹងការជួយរបស់សប្បុរសដែលលោកបានខិតខំជួយយើង និងដើម្បីអនាគតយើងផងពីព្រោះថាពួកគាត់មិនដែលចង់បានអ្វីពីយើងឡើយគឺគ្រាន់តែចង់អោយឃើញពួកយើងអស់គ្នាមានអនាគតល្អហើយអាចជួយកសាងប្រទេសជាតិយើងអោយរីកចំរើន។