ជំនួយសម្ភារៈថ្មីសម្រាប់សាលាដុនបូស្កូកែប


កាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០១២៣​វេលាម៉ោងប្រមាណ៧​យប់សាលាបណ្តុះបណ្តាលដុនបូស្កូខេត្តកែប បានទទួលជំនួយពីសប្បុរសជននៅ ក្រៅប្រទេសជាសំភារៈសំរាប់ជួយ ដល់ការសិក្សារបស់សិស្សានុសិស្សដុក្រីក្រ មួយកុងតាណឺក្នុងនោះមានដូចជា កៅអីចំនួន១០៨កៅអី,​តុការិយាល័យចំនួន៣,​ ទូដាក់ឯកសារចំនួន៥​ព្រមទាំងមានតុសំរាប់ពិសោធន៏ចំនួន១​ហើយនិងសីមីចំនួន៦១សីមីសំរាប់ឯកសារ សំរាប់បុគ្គលិករួមជាមួយតុធម្មតាចំនួន៤១។​ លោកឪពុក លីសំណាង ដែលជាអធិការសាលាបានអោយដឹងថា សំភារៈទាំងអស់នេះគឺយើងទទួលបានពី មនុស្សដែលមានក្តីស្រលាញ់និងអានិត ចំពោះយុវជនក្រីក្រដែលមិនមានលទ្ឋភាពក្នុងការបន្តការសិក្សានៅបណ្តាសាកលវិទ្យាល័យនានា ហើយសំភារៈនេះត្រូវបានដឹកពីប្រទេសសហរដ្ឋអាមេរិចមកកាន់ប្រទេសកម្ពុជាតាមរយៈកាប៉ាល់ដែលត្រូវចំណាយពេលអស់ចំនួនពីរខែទើបមកដល់សាលាដុនបូស្កូនេះ។លោកក៏បានបន្តទៀតថាលោកសូមអរគុណជាច្រើនចំពោះសប្បុរសជនដែលបានបន្តការផ្តល់និងជួយសាលាដុនបូស្កូកន្លងមក។ លោកក៏បានបញ្ចាក់ថាសាលាដុនបូស្កូអាចដំណើរការទៅបានក៏អាស្រ័យម្ចាស់ជំនួយដូច្នេះហើយពួកយើងខ្ញុំតែងតែបន់ស្រន់ដល់ព្រះជាម្ចាស់ដើម្បីអោយសប្បុរសជនទាំងអស់ទទួលបានសេចក្តីសុខនិងប្រកបរបររកស៊ីកាន់តែមានហើយក៏សូមអោយលោកមេត្តាជួយដល់ពួកយើងខ្ញុំបន្តទៀតផងដែរ។ជាចុងក្រោយលោកលីសំណាងក៏សំណូមពរអោយសិស្សានុសិស្សជួយថែរក្សាសំភារៈទាំងនេះអោយបានគង់វង្សនិងខិតខំរៀនសូត្រដើម្បីឆ្លើយតបទៅនឹងការជួយរបស់សប្បុរសដែលលោកបានខិតខំជួយយើង និងដើម្បីអនាគតយើងផងពីព្រោះថាពួកគាត់មិនដែលចង់បានអ្វីពីយើងឡើយគឺគ្រាន់តែចង់អោយឃើញពួកយើងអស់គ្នាមានអនាគតល្អហើយអាចជួយកសាងប្រទេសជាតិយើងអោយរីកចំរើន។

0 comments:

Post a Comment