Information news


រូបចម្លាក់ស្ពៃ កម្ពស់ ៦ម៉ែត្រ ជួយបំផុសគំនិតដល់សិស្ស អោយខិតខំរៀនសូត្រសិស្សសាលាជាច្រើននាក់ ដែលរៀននៅសាលាមួយកន្លែង ស្ថិតនៅភាគខាងត្បូងប្រទេសចិន បានទ័លគំនិត នៅពេលបានឃើញរូបចម្លាក់ស្ពៃ កម្ពស់ ៦ម៉ែត្រ ដែលត្រូវបានយកទៅដាក់ នៅចំផ្លូវចូលតែម្តង។



តាមការអោយដឹងពីអ្នកនៅទីនោះ បានឲ្យដឹងថា រូបចម្លាក់មួយនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីទូន្មានក្រើនរំលឹក ដល់សិស្សទាំងអស់ អោយខិតខំប្រឹងប្រែងរៀនសូត្រ។ ដំបូងឡើយ រូបចម្លាក់នេះ ជាគំនិតរបស់មេដឹកនាំម្នាក់ ឈ្មោះ Da Jiliang កាលពីសតវត្សន៍ទី១៧ ដែលបានគូររូបគំនូរស្ពៃ ដើម្បីក្រើនរំលឹកដល់ខ្លួនឯង អោយប្រឹងប្រែងតស៊ូ។ នៅប្រទេសចិន ភាសាចិន ហៅពាក្យស្ពៃ ថា baicai ដោយពាក្យ bai មានន័យថា ពណ៌ស ឬ មិនងាយនឹងខូច។ ចំណែក នាយកសាលា លោក Liu Wang ក៏បានប្រាប់ឲ្យដឹងដែរថា សិស្សដែលមិនដឹងពីគោលបំណងនៃការដាក់រូបចម្លាក់មួយនេះ នៅក្នុងសាសា គឺជាសិស្សដែលមិនស្គាល់ប្រវត្តិសាស្ត្រខ្លួនឯង។ ដូច្នេះហើយ រូបចម្លាក់នេះជានិមិត្តរូបដ៏ល្អនិង អាចជួយអោយសិស្ស ខិតខំប្រឹងប្រែងនៅក្នុងការសិក្សារបស់ពួកគេ កាន់តែប្រសើរឡើង។
តើប្រិយមិត្តយល់យ៉ាងណាដែរ?

0 comments:

Post a Comment