កីឡាមិត្តភាព


វត្ថុបំណងនៃកម្មវិធីអភិវឌ្ឍវិស័យអប់រំកាយនិងកីឡា គឺអភិវឌ្ឍការងារអប់រំកាយនិងកីឡា ឱ្យទៅ ជាចំណុចស្នូលនៃកំណែទម្រង់ និង​លើក​កម្ពស់​សុខភាព​ សមត្ថភាពជំនាញ បច្ចេកទេសអប់រំកាយនិង កីឡារបស់សិស្ស និស្សិត យុវជន និងមហាជន ប្រកបដោយគុណភាព និង​សិទ្ធិ​ផល​ខ្ពស់​ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ​ជាតិ​ និង​អន្តរជាតិ​ព្រម​ទាំង​ចូល​រួម​អភិវឌ្ឍ​សង្គម ​វប្បធម៌ និង​សេដ្ឋកិច្ចជាតិ។



២. ការឆ្លើយតបទៅនឹងគោលនយោបាយ​ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ

គោលនយោបាយទី ១​ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌
  • ពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធកីឡាគ្រប់ប្រភេទនិងគ្រប់កម្រិត។
សកម្មភាពគោលនយោបាយ ​៖
  • ផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា រៀបចំបាននៅឆ្នាំ ២០១១។
  • សេចក្តីណែនាំស្តីពីការរៀបចំទីលានកីឡាតាមគ្រឹះស្ថានសិក្សា កែលម្អបាននៅឆ្នាំ ២០១១។
  • សារា​ចរស្តីពី ការចងក្រងក្លឹបឬសមាគមកីឡា រៀបចំបាននៅឆ្នាំ ២០១១។
  • លិខិតបទដ្ឋានស្តីពី ការបង្កើតមជ្ឈមណ្ឌលពិគ្រោះយោបល់ហាត់បា្រណដើម្បីសុខភាព រៀបចំ បាននៅឆ្នាំ ២០១២។
  • កម្មវិធីបណ្តុះបណ្តាលគ្រូអប់រំកាយនិងកីឡាកម្រិតមូលដ្ឋាន កែលម្អបាននៅឆ្នាំ​ ២០១២។
  • កម្មវិធីសិក្សាអប់រំកាយនិងកីឡាសម្រាប់គ្រឹះស្ថានបឋម​និងមធ្យមសិក្សា រៀបចំបាននៅឆ្នាំ ២០១២
  • សេចក្តីណែនាំការបង្កើតសមាគមកីឡានៅក្នុងគ្រឹះស្ថានបឋមនិងមធ្យមសិក្សា រៀបចំ​បាននៅ ឆ្នាំ ២០១២។
  • ឯកសារស្តីពីអត្តសញ្ញាណក្បាច់គុនបុរាណខ្មែរ រៀបចំបាននៅឆ្នាំ ២០១៣។
គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ
  • លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពកម្មវិធីអប់រំកាយនិងកីឡា
សកម្មភាពគោលនយោបាយ ​៖
  • កម្រិតរបបឧបត្ថម្ភនិងអាហារបំប៉នសម្រាប់កីឡាករជម្រើសជាតិ រៀបចំបាននៅឆ្នាំ ២០១២។
  • កម្មវិធីហ្វឹកហាត់កីឡា កែលម្អបាននៅឆ្នាំ ២០១២។
  • លិខិតបទដ្ឋានដើម្បីបង្កើតកម្មវិធីវេជ្ជសាស្រ្តកីឡា រៀបចំបាននៅឆ្នាំ ២០១៣។
  • កំណែទម្រង់ប្រព័ន្ធនៃការប្រកួតកីឡាគ្រប់ប្រភេទនិងគ្រប់កម្រិត រៀបចំបាននៅឆ្នាំ ២០១៣។
  • លើកកម្ពស់ការយល់ដឹងនិងគាំទ្រអំពីសារៈសំខាន់របស់ការងារអប់រំកាយនិងកីឡា។
សកម្មភាពគោលនយោបាយ ​៖
  • គោលនយោបាយជាតិស្តីពីកីឡា​ រៀបចំបាននៅឆ្នាំ ២០១១។

៣. សូចនាករ និងចំណុចដៅ

  • សមាគម ឬ ក្លឹបកីឡាដែលត្រូវចូលរួមប្រកួតមានចំនួន  ២៥០ ទៅ ៣០០ ក្នុងមួយឆ្នាំ។
  • ទីលានកីឡាចំនួន ២០ ត្រូវបានកែលម្អ ត្រឹមឆ្នាំ ២០១៣។
  • ទីលានកីឡានៅតាមគ្រឹះស្ថានសិក្សាបឋមសិក្សានិងមធ្យមសិក្សាចំនួន ១៦៥ ត្រូវបានកែលម្អ នៅឆ្នាំសិក្សា ២០១៣-២០១៤។
  • អភិវឌ្ឍសមាគមកីឡាសិស្ស-និស្សិត ចំនួន ១២៥ នៅឆ្នាំសិក្សា ២០១៣-២០១៤។
  • គ្រូអប់រំកាយ និងកីឡា ចំនួន ១៥០ នាក់ ត្រូវបានបណ្តុះបណ្តាលក្នុងមួយឆ្នាំ។
  • កីឡាករជម្រើសជាតិ ចំនួន ៣៥០ នាក់ ត្រូវបានប្រមូលផ្តុំក្នុងមួយឆ្នាំ។
  • ទស្សនាវដ្តីកីឡាត្រូវបានផ្សព្វផ្សាយជារៀងរាល់ខែ

0 comments:

Post a Comment