សីលធម៏ក្នុងសង្គម


ខ្មែរបូរាណ និយាយថា៖មានសីលធម៌ ក្នុងខ្លួន ប្រសិនបើមិនយកមកបដិបត្តិទេ ក៏ គ្មានប្រយោជន៍អ្វី សម្រាប់ខ្លួន


និងអ្នកដទៃផងដែរ ។ ដូច្នោះ មានសីលធម៌ ហើយបដិបត្តិត្រឹមត្រូវទៀត នោះជាកិរិយា
ដ៏ប្រពៃណាស់ ។ មាន បរិយត្តិ បដិបត្តិ បដិវេទ​ ​​   ។សីលធម៏ គឺ​ជា​គុណ​ធម៌​ដែល​ជា​ហេតុ​ឬ​ទាក់​ទង​(បក្ខិយ)​ទៅ​នឹង​ការ​ត្រាស់​ដឹង​(ពោធិ) ។ ក្នុង​អដ្ឋកថា​បាលី ពាក្យ​ពោធិ​បក្ខិយ​ធម៌ ត្រូវ​គេ​យក​មក​ប្រើ ដើម្បី​បង្ហាញ​ធម៌​៧​យ៉ាង ដែល​តែង​លើក​យក​មក​រាប់​រៀប​ដោយ​ព្រះពុទ្ធ​ក្នុង​គម្ពីរ​បាលី ។ នៅ​ក្នុង​គុណ​ធម៌​៧ នៃ​ការ​ត្រាស់​ដឹង​នេះ មាន​អង្គ​ធម៌​និមួយៗ​ទាំង​អស់​៣៧​ប្រការ (សត្តតឹ​ស​ពោធិប​ក្ខិយ​ធម្មា) ។ ពោធិ​បក្ខិយ​ធម៌​នេះ ត្រូវ​បាន​ពុទ្ធសាសនិក​ជន ទាំង​ថេរវាទ​និង​មហា​យាន​ទទួល​ស្គាល់​ថា​ជា​ធម៌​បំពេញ​ដល់​ផ្លូវ​ទៅ​កាន់​ការ​ត្រាស់​ដឹង​ក្នុង​ព្រះ​ពុទ្ធសា​សនា ។ តាម​កំណត់​ក្នុង​គម្ពីរ​បាលី ភាវនានុ​យុត្ត​សូត្រ (អង្គុត្តរ​និកាយ​៧.៦៧)​ព្រះ​​ពុទ្ធ​មាន​ព្រះ​បន្ទូល​ថា៖ ម្នាល​ភិក្ខុ​ទាំង​ឡាយ! ទោះ​បី​ភិក្ខុ​ណា​មួយ​ដែល​មិន​ដាក់​ខ្លួន​ក្នុង​ការ​ចំរើន​សមាធិ​ចិត្ត អាច​មាន​បំណង​យ៉ាង​នេះ​ថា ​ឱ! សូម​ឲ្យ​ចិត្ត​របស់​អាត្មា​អញ​រួច​រំដោះ​ពី​​ឧ​បា​ទាន, ចិត្ត​របស់​ភិក្ខុ​នោះ នៅ​តែ​មិន​រួច​រំដោះ​ដដែល ។ តើ​មក​ពី​ហេតុ​អ្វី? គេ​អាច​និយាយ​ថា មក​ពី ភិក្ខុ​នោះ មិន​ធ្វើ​ឲ្យ​ចិត្ត​ចម្រើន​ឡើង ។ តើ​មិន​ចម្រើន​ឡើង​ក្នុង​អ្វី? ក្នុ​ង​សតិបដ្ឋាន​៤ សម្មប្បធាន​៤ ឥទ្ធិបាទធម៌៤ ឥន្រ្ទិយ៥ ពលៈ៥ ពោជ្ឈង្គ៧ និង​អរិយ​អដ្ឋង្គិក​មគ្គ​៨ ។ នៅ​កន្លែង​ដទៃ​ទៀត​ក្នុង​គម្ពីរ​បាលី និង​គម្ពីរ​ផ្សេង​ៗ​ពីជំនាន់​ដើម ធម៌ ៧កង ដែល​មាន ៣៧​ប្រការ​នេះ ដែល​នាំ​មក​នូវ​ការ​ត្រាស់​ដឹង មាន​ការ​រៀប​រាប់​ដូច​ត​ទៅ​នេះ៖​
សតិបដ្ឋាន៤សតិបដ្ឋានមាន៤គឺៈ
១- កាយា​នុបស្សនា សតិ​រឭក​ពិចារ​ណា កាយ ជា​អារម្មណ៍
២- វេទនា​នុបស្សនា សតិ​រឭក​ពិចារ​ណា វេទនា ជា​អារម្មណ៍
៣- ចិត្តា​នុបស្សនា សតិ​រឭក​ពិចា​រណា ចិត្ត ជា​អារម្មណ៍
៤- ធម្មា​នុបស្សនា សតិ​រឭក​ពិចារណា ធម៌ ជា​អារ​ម្មណ៍

0 comments:

Post a Comment