Don Bosco Vocational Center Kep

សាលាដុនបូស្កូខេត្តកែប គឺជាអង្គការមួយដែល ផ្តល់ការអប់រំ​ និង ជំនាញមួយច្បាស់លាស់ ដល់យុវជនក្រីក្រ

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុនបូស្កូខេត្តកែប

កាហ្វេអ៊ីនធើណែតព្រៃធំ កាហ្វេអ៊ីនធើណែតភូមថ្មី សេវាកម្មបោកអ៊ុត

សាលាដុនបូស្កូនៅក្នុងព្រះរាជាណាចក្រកម្ពុជា​

សាលាដុនបូស្កូខេត្តកែប គឺជាគ្រឹស្ថានអប់រំ ឧត្តមសិក្សាទីមួយនៅក្នុង ខេត្តកែប ដែលមានគោលដៅ ធ្វើការអប់រំ និង បណ្តំបណ្តាល ជំនាញដល់ យុវជនក្រីក្រ ដែលគ្មានលទ្ធភាព

មានការប្រជុំអាស៊ាន

មានការប្រជុំមួយស្តីអំពី​កាអប់រំ និងសិទ្ធិកុមារនៅកម្ពុជាមានការ​ចូលរួមប្រជុំពីប្រទេសជា​ច្រើន

សាលាដុនបូស្កូខេត្តកែប

មានការសម្ពោធន៏ដាកអោយប្រើប្រាស់នៅអាគារមួយខ្នងកំពស់ពីជាន នៅសាលា ដុន បូស្កូ ទឹកថ្លា ​ក្រុងភ្នំពេញ

ការសាកល្បង​លើក ទីមួយរបសសិស្សផ្នែកទំនាក់ទំនង

ការសាកល្បង​លើក ទីមួយរបសសិស្សផ្នែកទំនាក់ទំនង សង្គម និងសារពត័មាន ខេត្ត កែប

អភិបាលក្រុង ងឹម វណ្ណដា




 កាលពីថ្ងៃសុក្រទី២៦ ខែមេសាឆ្នាំ ២០១៣ វេលាម៉ោង៨ព្រឹក លោកអភិបាលក្រុងកែប លោក ងឹម​វណ្ណដាបានចុះបើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយក្រោម ប្រធានបទភូមិឃុំមានសុវត្ថិភាពនៅ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូកែប។នៅក្នុងអង្គពីធីនោះមានសិក្ខាកាមចំនួន១៤០នាក់រួមមានលោក មុំ សុខា​ព្រមទាំងកងរាជអាវុធហត្ថជុំវិញខេត្ត សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវះដុនបូស្កូកែប។ អង្គពិធីទាំងមួលប្រកបដោយភាពរីករាយ និងមានប្រសិទ្ឋភាពដោយលោកអធិការក្រុងកែប មុំ សុខា បានបង្ហាញពីគោលការណ៏របស់ភូមិឃុំមានសុវត្ថិភាពដោយលោកបានលើកឡើងពីគោលការណ៏ធំទាំងប្រាំបួនយ៉ាងរបស់ភូមិឃុំមានសុវត្ថិភាពរួមនិងមតិសំណេះសំណាលរបស់លោកលើសពីនេះទៅទៀតលោកក៏បានភ្ជាប់និងឧទាហរណ៏ល្អដែលជាបទពិសោធន៏ល្អសំរាប់សិក្ខាកាមនៅក្នុងអង្គពិធីទាំងមួលផងដែល។ក្រោយពីចប់មតិរបស់លោកអធិការក្រុងកែបរួចមកលោកអភិបាលក្រុងកែប ងឹម វណ្ណដា បានបង្ហាញបន្ថែមអំពីពត័មានភូមិឃុំមានសុវត្ថិភាពនិងពត័មាន ផ្សេងៗ ទៀតដែលទាក់ទងនិងច្បាប់ ចំណុចដែលបានបង្ហាញខាងលើគឺលោកបានផ្តោតសំខាន់ទៅលើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខនេះ ហើយលោកក៏សំណូមពរអោយសិស្សានុសិស្សទំាងអស់ទៅចូលរួមធ្វើការបោះឆ្នោតដើម្បីជ្រើសរើតំណាងរាស្រ្តពីព្រោះថាវាជាវាសនានៃប្រទេសជាតិយើង បន្ទាប់ពីធ្វើការពន្យល់រូចមកលោកសូមអោយសិក្ខាកាមទាំងអស់លើកឡើងជាសំណួមពរឬមតិយោបល់ ដោយសិស្សានុសិស្សបានចោលសួរជាច្រើនសំណួរដែលទាក់ទងទៅនឹងប្រធានបទ ដើម្បីអោយពង្រើកនូវចំណេះនិងយល់ដឹងពីច្បាប់។ក្រោយពីការចោលសួរនិងការឆ្លើយក៏ក្បោះក្បាយរបស់លោកអភិបាលក្រុងនិងលោកអធិការក្រុងកែបរូចមកក្រុមការងាររបស់លោក។លោកបានមានប្រសាសន៏ថាលោកពិតជាមានភាពសោមនុស្សរីករាយជាខ្លាំងព្រោះថាលោកបានទទួលនូវសំណួរជាច្រើនដែលមានលក្ខណៈប្រជាធិតេយ្យមែនដោយមានការចោលសួរនិងឆ្លើយដើម្បីរកចំណុចខុសនិងត្រូវឬចំណុចដែលល្អសំរាប់អភិវឌ្ឍន៏ប្រទេសជាតិ សង្គមជាតិយើងអោយមានការរីកចំរើនដូចប្រទេសជិតខាងយើងពីព្រោះថាយើងជាសមាជិកអាស៊ានម្នាក់ក្នុងចំណោមប្រទេសអាស៊ាន។ចុងក្រោយលោកធ្វើការថ្លែងអំណរគុណដល់អធិការសាលាដែលផ្តល់ឪកាសដល់ក្រុមការងាររបស់លោកបានបើកវគ្គបណ្តុះបណ្តាលនៅទីនេះជាពិសេសនោះគឺសិស្សានុសិស្ស លោកគ្រូអ្នកគ្រូដែលមានចំណាយពេលវេលាដ៏មានតំលៃមកចូលរួមក្នុងពិធីនេះ លោកបានបន្តទៀតថា ខ្ញុំសង្ឃឹមថាក្មួយសិស្សានុសិស្សទាំងអស់ លោកគ្រូអ្នកគ្រូរួមនិងក្រុមការងាររបស់ខ្ញុំទំាងអស់នឹងគោរពច្បាប់លើសពីនេះទៅទៀតក្មួយទាំងអស់គ្នានឹងចួលរួមក្នុងការសហការជាមួយក្រុមងាររបស់ពូដោយផ្សព្វផ្សាយពត័ទៅកាន់មនុស្សដ៏ទៃទៀតដែលមិនទាន់បានយល់ពីគោលការណ៏ទាំងប្រាំបួនយ៉ាងរបស់ភូមិឃុំមានសុវត្ថិភាពគឺ

  1. គ្មានអំពើឆក់ប្លន់គ្រប់ប្រភេទ
  2. គ្មានការប្រើប្រាស់និងការជួញដូរគ្រឿងញៀន
  3. គ្មានអំពើអាណាចារនិងការជួញដូរកុមារនិងស្រ្តី
  4. គ្មានក្មេងទំនើង
  5. គ្មានល្បែងស៊ីសងគ្រប់ប្រភេទ
  6. គ្មានគ្រោះថា្នក់ចរាចរណ៏
  7. គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ឋតិភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ
  8. គ្មានគ្រោះថ្នាក់មហន្តរាយផ្សេងៗ
  9. គ្មានការត្រួតពិនិត្យខុសច្បាប់






អ្នកស្ម័គ្រចិត្តដែលបានជួយសាលាដុនបូស្កូ


កាលពីព្រហស្ប៏ទី១៨ខែមេសាឆ្នាំ២០១៣​កន្លងនេះសាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូ ខេត្តកែបបានទទួលអ្នកស្ម័គ្រចិត្តថ្មីម្នាក់មកពី ប្រទេសបារាំងដើម្បីជួយដល់សិស្សានុសិស្សក្នុងការសិក្សា ផ្នែរដ្ឋាលព្រមទាំងជួយអភិវឌ្ឍន៏សាលាផងដែរ។លោក អោរ៉ាល់ លែមប៊ឺត (​AURELE LAMBERT)ជាជនជាតិបារាំងនិងជាអ្នកស្ម័គ្ររបស់សាលដុនបូស្កូ បានបង្ហាញពីពត័មានផ្ទាល់ខ្លូនថាសព្វថ្ងៃនេះលោកកំពុង បំរើការនៅក្នុង ក្រុមហ៊ុនមួយកន្លែងដែលមានឈ្មោះថា ក្រុមហ៊ុន អរស៊ីអេ (RCA factory)ហើយជាដែលហេតុដែលលោកបានដល់ប្រទេសកម្ពុជានេះ ដោយសារតែលោកបានមើលវ៉ែបសាយរបស់ប្រទេសកម្ពុជា ដែលជ្រើសរើសអ្នកស្ម័គ្រចិត្តជួយដល់សិស្សានុសិស្សក្រីក្រ ក្នុងសាលាដុនបូស្កូលោកក៏បានបង្ហើបប្រាប់អ្នកសារពត័មានយើង ថាលោកពិតជាមានការពេញចិត្តជាខ្លាំង ក្នុងការបង្រៀនសិស្សានុសិស្ស នៅទីនេះពីព្រោះថាសិស្សានុសិស្ស ទាំងអស់គ្នាសុទ្ឋសឹងតែជាសិស្សដែលយកចិត្តទុកដាក់ក្នុងការសិក្សា និងមានការគោរពដែលប្រកបទៅដោយសីលធម៏និងសុជីវធម៏ខ្ពស់។ម្យ៉ាវិញទៀតលោកក៏បានបន្តទៀតថាសិស្សសាលាដុនបូស្កូមាន ការទំនាក់ទំនងរាក់ទាក់ដែលមិនធ្វើអោយគាត់មានអារម្មណ៏ ថាខ្លួនគាត់មិនមានភាពឯការឡើយ យ៉ាងណាមិញគាត់ពិតជាមានភាពរីករាយក្នុងការរស់នៅទីនេះ ពីព្រោះនៅទីនេះពិតជាមានទេសភាពស្អាតបំព្រង នឹងការការទំនាក់ទំនងដ៏ល្អរបស់លោកគ្រូ អ្នកគ្រូព្រមទាំងសិស្សានុសិស្សនៅក្នុងសាលា។ជាចុងក្រោយលោកក៏បានបង្ហើបប្រាប់អ្នកាសែតរបស់ខ្ញុំទៀតថាលោកនឹងខិតខំប្រឹងប្រែងបង្រៀនអោយអស់ពីសមត្ថភាពដែលលោកមាននិងសូមអរគុណដល់លោកពុកលីសំណាងដែលបានផ្តល់ឪកាសដល់លោកក្នុងការបង្រៀនសិស្សានុសិស្សនៅក្នុងសាលា ម្យ៉ាងវិញទៀតលោកនឹងនៅបង្រៀនសិស្សានុសិស្សចំនួនប្រាំខែ។

ជំនួយសម្ភារៈថ្មីសម្រាប់សាលាដុនបូស្កូកែប


កាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០១២៣​វេលាម៉ោងប្រមាណ៧​យប់សាលាបណ្តុះបណ្តាលដុនបូស្កូខេត្តកែប បានទទួលជំនួយពីសប្បុរសជននៅ ក្រៅប្រទេសជាសំភារៈសំរាប់ជួយ ដល់ការសិក្សារបស់សិស្សានុសិស្សដុក្រីក្រ មួយកុងតាណឺក្នុងនោះមានដូចជា កៅអីចំនួន១០៨កៅអី,​តុការិយាល័យចំនួន៣,​ ទូដាក់ឯកសារចំនួន៥​ព្រមទាំងមានតុសំរាប់ពិសោធន៏ចំនួន១​ហើយនិងសីមីចំនួន៦១សីមីសំរាប់ឯកសារ សំរាប់បុគ្គលិករួមជាមួយតុធម្មតាចំនួន៤១។​ លោកឪពុក លីសំណាង ដែលជាអធិការសាលាបានអោយដឹងថា សំភារៈទាំងអស់នេះគឺយើងទទួលបានពី មនុស្សដែលមានក្តីស្រលាញ់និងអានិត ចំពោះយុវជនក្រីក្រដែលមិនមានលទ្ឋភាពក្នុងការបន្តការសិក្សានៅបណ្តាសាកលវិទ្យាល័យនានា ហើយសំភារៈនេះត្រូវបានដឹកពីប្រទេសសហរដ្ឋអាមេរិចមកកាន់ប្រទេសកម្ពុជាតាមរយៈកាប៉ាល់ដែលត្រូវចំណាយពេលអស់ចំនួនពីរខែទើបមកដល់សាលាដុនបូស្កូនេះ។លោកក៏បានបន្តទៀតថាលោកសូមអរគុណជាច្រើនចំពោះសប្បុរសជនដែលបានបន្តការផ្តល់និងជួយសាលាដុនបូស្កូកន្លងមក។ លោកក៏បានបញ្ចាក់ថាសាលាដុនបូស្កូអាចដំណើរការទៅបានក៏អាស្រ័យម្ចាស់ជំនួយដូច្នេះហើយពួកយើងខ្ញុំតែងតែបន់ស្រន់ដល់ព្រះជាម្ចាស់ដើម្បីអោយសប្បុរសជនទាំងអស់ទទួលបានសេចក្តីសុខនិងប្រកបរបររកស៊ីកាន់តែមានហើយក៏សូមអោយលោកមេត្តាជួយដល់ពួកយើងខ្ញុំបន្តទៀតផងដែរ។ជាចុងក្រោយលោកលីសំណាងក៏សំណូមពរអោយសិស្សានុសិស្សជួយថែរក្សាសំភារៈទាំងនេះអោយបានគង់វង្សនិងខិតខំរៀនសូត្រដើម្បីឆ្លើយតបទៅនឹងការជួយរបស់សប្បុរសដែលលោកបានខិតខំជួយយើង និងដើម្បីអនាគតយើងផងពីព្រោះថាពួកគាត់មិនដែលចង់បានអ្វីពីយើងឡើយគឺគ្រាន់តែចង់អោយឃើញពួកយើងអស់គ្នាមានអនាគតល្អហើយអាចជួយកសាងប្រទេសជាតិយើងអោយរីកចំរើន។

ប្រទះឃើញសព​ជនជាតិបរទេស អណ្តែតចេញ​ពី​លូមុខ​វាំង

ភ្នំពេញ៖ សពបុរស ជន​ជាតិ​បរទេស​ម្នាក់ ​ដែល​មិន​ស្គាល់មុខ​​ និងមិន​​ស្គាល់ ​អត្តសញ្ញាណ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ ​អណ្តែត នៅ​តាម​លូ មុខ​វត្តឧណ្ណា​ឡោមខាង​ជើង​មុខ​វាំង ​តាម​បណ្តោយ​ ផ្លូវ​ស៊ីសុវត្ថិ សង្កាត់​ជ័យជំនះ ​ខណ្ឌដូន​ពេញ នា​រសៀលថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០១៣​នេះ​​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល។

ទៅស៊ីឈ្នួល នៅថៃ លួចមានសាហាយ ប្តឹខឹងចិត្ត រត់ទៅចងក សម្លាប់ខ្លួន

បន្ទាយមានជ័យៈ បុរសម្នាក់ បានសម្រេចចិត្តចងក សម្លាប់ខ្លួន ដើម្បីជាដំណោះស្រាយវិបត្តិផ្លូវចិត្ត ក្រោយពីដឹងថា ប្រពន្ធរបស់ខ្លួន ក្បត់ផិតលួច មានសាហាយស្មន់ ពេលដែលនាង ទៅស៊ីឈ្មួលនៅប្រទេសថៃ ជាង


ពិធីប្រារព្ធទិវាផ្ស​ព្វផ្សាយអំពីភូមិ ឃុំមានសុវត្តិភាពនៅក្នុងខេត្តកែប


ពិធីប្រារព្ធទិវាផ្ស​ព្វផ្សាយអំពីភូមិ ឃុំមានសុវត្តិភាពនៅក្នុងខេត្តកែប
កាលពីព្រឹកថ្ងៃសុក្រទី២៦ខែមេសាឆ្នាំ២០១៣កន្លងទៅនេះ មានការប្រារព្ធពិធីផ្សព្វផ្សាយអំពី ភូមិឃុំមានសុវត្តិភាព​




ជលផលបង្ហាញ ត្រីក្រពត មានជាតិពុល ៣ប្រភេទ នាំឲ្យគ្រោះថ្នាក់ ដល់ជីវិត

ភ្នំពេញៈ បន្ទាប់ពីកើតមានករណីពុលត្រីកំពត ជាច្រើន ករណីបណ្តាលឲ្យអ្នកបរិភោគស្លាប់១១នាក់ និងរងគ្រោះ រហូត១០៣នាក់ នាពេលកន្លងមកនោះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសបង្ហាញនូវប្រភេទត្រីក្រពត ៣ប្រភេទ ដែលមានជាតិពុល និងហាមមិនឲ្យប្រជាពលរដ្ឋបរិភោគទៀតឡើយ។


កាលពីព្រលប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣កន្លងទៅនេះ ប្រជាពលរដ្ឋ២នាក់បានស្លាប់ និង១៤នាក់ផ្សេងទៀត បានពុលក្អួតចង្អោរយ៉ាងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគាត់បាននាំគ្នាបរិភោគត្រីកំពត។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិ-ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំ ពង់ឆ្នាំង។ ករណីពុលត្រីក្រពត៣ករណី  ផ្សេងទៀត ក៏បានធ្លាប់កើតឡើងជាបន្តបន្ទាប់ផងដែរ នៅស្រុកស្រីស្នំ ខេត្តសៀមរាប នៅស្រុកស្អាង ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ និងនៅភូមិអម្ពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
ករណីពុលត្រីក្រពតទាំង ៤ករណីខាងលើនេះ បណ្តាលឲ្យមនុស្ស១១នាក់ បានស្លាប់បាត់បង់ជីវិត និង១០៣នាក់ ផ្សេងទៀត ត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះទាន់ពេលវេលា។
ដោយករណីពុលមានអាការៈធ្ងន់ធ្ងរកើតមានជារឿយៗបែបនេះ កាលពីថ្ងៃទី១៩ ខែមេសា កន្លងទៅនេះ រដ្ឋបាល ជលផល បានបង្ហាញនូវត្រីក្រពតចំនួន ៣ប្រភេទ ដែលមានជាតិពុលមិនអាចបរិភោគបាននោះទេ។
នៅក្នុងសេចក្តីប្រកាសដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ បាន បញ្ជាក់ថា «នៅក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន ១០ប្រភេទ ក្នុងនោះមាន៣ប្រភេទមានជាតិពុល។  តាមការស្រាវជ្រាវបានរកឃើញថា ត្រីក្រពតដែលមានជាតិពុលនោះ រួមមាន៖ Tetraodon cochinchinensis, Mon otrete leiurus និង Tetraodon fluviatilis ដែលមានភិនភាគដូចក្នុងរូបភាព»។
នៅក្នុងសេចក្តីប្រកាសនោះ ក៏បានឲ្យដឹងផងដែរថា ត្រីក្រពតមានសារធាតុពុលទាំង៣ប្រភេទ មានជាតិពុលខ្ពស់ បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈ និងមីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺពង និងស្ពែមមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មកគឺថ្លើម ពោះវៀន ស្បែក និងសាច់។
លោក ណៅ ធួក អគ្គនាយករដ្ឋបាលជលផល បានឲ្យដឹងតាមរយៈសេចក្តីជូនដំណឹងខាងលើនេះថា ចំពោះអ្នកដែលបរិភោគនូវត្រីកំពតទាំង៣ប្រភេទខាងលើនេះ អាចបណ្តាលឲ្យឈឺក្បាល វិលមុខ ល្ហិតល្ហៃ រឹងថ្គាម ស្ពឹកចុង ដៃ ចុងជើង រាគរូស ក្អួតចង្អោរ ឬអាចបណ្តាលឲ្យស្លាប់តែម្តង។
លោក ណៅ ធួក បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ពិនិត្យត្រីក្រពតឲ្យបានច្បាស់លាស់ មុននឹងបរិភោគ ហើយបើមានអការៈពុល ត្រូវបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យឲ្យបានទាន់ពេលវេលា មិនត្រូវធ្វេសប្រហែសឡើ យ៕

អ.ហ ខេត្តព្រះសីហនុ ឃាត់ខ្លួនពលករ ចំណាកស្រុក ២១នាក់ គ្រោងឆ្លងសមុទ្រ ទៅធ្វើការនៅ ប្រទេសថៃ

ព្រះសីហនុ៖ ប្រជាពលរដ្ឋខ្មែរ២១នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថ អ.ហ ខេត្តព្រះសីហនុឃាត់ខ្លួន ខណៈ ពួកគេគ្រោងនាំគ្នាឆ្លងដែនសមុទ្រ ដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃទាំងប្រថុយប្រថាន កាលពីព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៣ នៅចំណុចផែទំនប់រលកស្ថិតនៅក្រុម៣១ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហ នុ។

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

ជិះម៉ូតូលឿន ប្រញាប់ទៅធ្វើការ ធ្លាក់ប្អូនទៅលើថ្នល់ រថយន្តកិនបែក ក្បាលស្លាប់

កំពង់ស្ពឺ៖ ពីរនាក់បងប្អូនប្រញាប់ក្លាចចូលធ្វើការ មិនទាន់ជិះម៉ូតូលឿនដូចព្យុះ បណ្តាលឲ្យយុវជនជាប្អូនធ្លាក់ពីលើម៉ូតូ ត្រូវរថយន្តឈ្នួលកិនបែកក្បាល ស្លាប់ភ្លាមៗនៅលើផ្លូវជាតិលេខ៤ ក្នុងភូមិអង្គសិរី សង្កាត់សុពរទេព ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ នាវេលាម៉ោង ៦ និង១០នាទីព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៣។
នគរបាលចរាចរណ៍ក្រុងច្បារមន

ស្រានាំចូល ពីបរទេស មិនក្លែងក្លាយ ខណៈស្រាបរទេស នៅក្នុងប្រទេស មានការក្លែងបន្លំ

ភ្នំពេញ៖ ស្រាបរទេសដែលនាំចូលមកលក់ នៅក្នុងប្រទេសកម្ពុជា មិនមានការក្លែងក្លាយអ្វីនោះទេ ខណៈស្រាបរទេសមួយចំនួន ដែលកំពុងតែ ចរាចរដាក់លក់នៅក្នុងទីផ្សារកម្ពុជា មានការក្លែងបន្លំគុណភាព ដែលកត្តាទាំងនេះ វាបានធ្វើឲ្យប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋកម្ពុជា ផងដែរ។

ក្រុមហ៊ុន OJI ដាក់ត្រាក់ទ័រ ឈូសឆាយរំលោភ យកដីរបស់ ប្រជាពលរដ្ឋ រាប់សិបគ្រួសារ

កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋជាង៥០គ្រួសារ បានតវ៉ា និងចោទប្រកាន់ក្រុមហ៊ុន OJI កំពុងឈូសឆាយរំលោភយកដី ពួកគាត់រាប់សិបហិកតា ដែលបានកាន់កាប់ និងបង្កបង្កើនផលតាំងពីឆ្នាំ១៩៨៧មកនោះ។ ក្រុមប្រជាពលរដ្ឋ បានលើកឡើងទៀតថា សកម្មភាពឈូសឆាយដីធ្លីរបស់ក្រុមហ៊ុន OJI ជាការប្រឆាំងទៅនឹង គោលនយោបាយដីធ្លីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។


សុ​ខភាព​នួន​ ជា​


លោកសាស្រ្តាចារ្យ John Campbell ជនជាតិនូវែលសេឡង់ ឯកទេសផ្នែករោគចាស់ជរា។ រូបថត អ.វ.ត.ក 
ភ្នំពេញៈ ​​​   បើ​ទោះ​បី​​ជា​​មាន​អាយុ​ចាស់​ទ្រុឌ​ទ្រោម​ក៏​ដោយ លោក​ នួន​ ជា ​មាន​សម្បទា​គ្រប់គ្រាន់​ដើម្បី​ទទួល​ការ​ជំនុំ​ជម្រះ​។ នេះ​បើ​យោង​តាម​​អ្នក​​ជំនាញ​វេជ្ជសាស្រ្ត​ពីរ​នាក់ ដែល​ផ្តល់​សក្ខី​កម្ម​​​នៅតុលាការ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​​កាល​ពី​ម្សិលមិញ។​​
លោក​សាស្រ្តា​ចារ្យ John Campbell ជន​ជាតិ​​នូវែលសេឡង់ ​ដែល​មានឯក​ទេស​ផ្នែក​រោគ​ចាស់​ជរា​ និង​វេជ្ជ​បណ្ឌិត Seena Fazel ​ជន​ជាតិ​​អង់គ្លេសឯកទេស​ផ្នែក​ចិត្ត​សាស្រ្ត​​នៅ​​សាកល​វិទ្យាល័យ​​ Oxford ​​​បាន​ប្រាប់​ អង្គជំនុំ​ជម្រះ​និង​ក្រុម​មេធាវី​ថា ​​​ការ​ពិនិត្យ​របស់​ពួកគេ​ពុំ​បាន​រក​ឃើញ​​​​ថា ​លោក នួន ជា មាន​សុខ​​​ភាព​ចុះ​ខ្សោយ​ឡើយ។

កម្រងអនុស្សាវរីយ៏

កាល ពីថ្ងៃចន្ទ័ ទី០៧មិនាឆ្នាំ២០១៣ក្រុមសិស្សានុសិស្សនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវះដុន បូស្កូខេត្តកែប បាននាំគ្នាថតរូបទុកជាអនុស្សាវរីយ៏ ហើយក្រុមនេះគឺជាក្រុមសិស្សជំនាន់ដំបូង គេបង្អស់នៃសាលាដុនបូស្កូកែប ផ្នែកទំនាក់ទំនងសង្គមនិងសារពត៍មាន ហើយជាផ្នែកមួយដែលមានសិស្សទាំងអស់ ៣៩នាក់ស្រី៩នាក់នៃជំនាន់ដំបូង ។ ក្រុមបានចាប់ផ្តើម បង្កើតឡើងដោយ​លោកពុកសំណាង ដែលជាអ្នកគ្រប់គ្រងនៅក្នុងសាលា និងជាសាសនាកាតូលិក ។ហើយសាលាដុន​បូស្កូ កែប មានដើម កំណើត នៅឆ្នាំ២០១១​ មានផ្នែក ដូចជា ទំនាក់ទំនងសង្គម និងសារពត៏មាន ផ្នែក សណ្ខាគា ផ្នែក  (IT)និង ផ្នែក អគ្គីសនី។សូមអរគុណ។





don bo scokep new


នៅរសៀល ថ្ងៃចន្ទ័ ទី២៥ ខែមិនាឆ្នាំ២០១៣នៅមជ្ឈមណ្ឌល បណ្តុះបណ្តាល់ វិជ្ជាជីវះ ដុន បូស្កូ កែបមា


នការ ចែកអំណោយ មូលនិធិកុមារ​​ ដល់សិក្សានុសិស្ស​  ​មកពីបឋមសិក្សា ជាច្រើន នៅក្នុងខេត្ត កែប ដូចជា៖

សព​លោក​អៀង សារី

ត្រូវ​បាន​បូជា​ជាមួយ​នឹង​អ្នក​ចូល​រួម​ជាង ១០០០​នាក់


សព​លោក​អៀង សារី អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ​ក្រហម​ ត្រូវ​បាន​ធ្វើ​ពិធី​បូជា​ហើយ​នៅ​ល្ងាច​ម៉ោង ៦:៣៥ នាទី​ថ្ងៃ​ព្រហស្បតិ៍ ទី២១ ខែ​មីនា​នេះ។
សព​លោក​អៀង សារី ត្រូវ​បាន​ផ្តល់​​ភ្លើង​បូជា​​ដោយ​លោក អ៊ី ឈាន អភិបាល​ខេត្ត​ប៉ៃលិន និង​ជា​អតីត​មន្ត្រី​ក្នុង​របប​កម្ពុជា​ប្រជាធិប​តេយ្យ​ខ្មែរ​ក្រហម ដែល​ស្និទ្ធ​នឹង​លោក អៀង សារី។
មនុស្ស​ជាង​១០០០ នាក់​ដែល​បាន​មក​ចូល​រួម​ក្នុង​ពិធី​បូជា​នេះ បាន​និង​កំពុង​សម្លឹង​មើល​ផ្សែង លាយ​ឡំ​នឹង​កាំជ្រួច​បាញ់​ហូរហែ​ជូន​ដំណើរ​មេដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ ក្រហម​រូប​នេះ​ដែល​បាន​ទទួល​មរណៈភាព​កាល​ពី​វេលា​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​ទី​១៤ ខែមីនា សប្តាហ៍​មុន។

ការប្រកួតកីឡា២០១៣កែប​ថ្មី

កាលពីថ្ងៃទី៥ ដល់ ទី ៧ ខែ មិនា ឆ្នាំ ២០១៣ កន្លងទៅនេះមានការប្រកួតបាល់ទាត់ បាល់ទះ អត្តពលកម្ម សិស្សបឋមសិក្សា-មធ្យមសិក្សា ដើម្បីជ្រើសរើស​ជើងឯកទូទាំងខេត្ត​ប្រចាំឆ្នាំសិក្សា ២០១២-២០១៣ ដែលធ្វើឡើងនៅតារាងបាល់ទាត់ខេត្តកែប។​ដែលមានការចូលរួមជាអធិបតេយ្យភាព​ពីលោក ឯកឩត្តម កែន សត្ថា អភិបាលខេត្តកែប លោក 



ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង

ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ​នៅ​ផ្ទះ​បុណ្យសព ​លោក​ អៀង​ សារី​ ក្នុង​ស្រុក​ម៉ាឡៃ ​

អំណោយ សម្តេចតេជោ២០១៣កែប

ពិធីបើក​សម្ភោធ​ដាក់អោយ​ប្រើប្រាស់ការដ្ឋានជួសជុល​កំណាត់ផ្លូវជាតិ លេខ៣៣Aដែលចូលរួមពង្រើក​និង លើកកំពស់ផ្លូវ​  ដីធម្មតាប្រវែង ៣.៤៧២ម៉ែត្រ​និងសំណង់សិល្បការ្យ​ចំនួន ៣១កន្លែងចាប់ពីគ.04+025ដល់គ.07+750ដែលជាអំណោយ​ ដ៍ថ្លីថ្លាររបស់សម្តេច អគ្គមហាសេនាបតី​ តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា។ហើយកម្មវិធីនេះចាប់ផ្តើម ពីម៉ោង 8.00ព្រឹក រហូតដល់ម៉ោង 10.30ព្រឹកថ្ងៃ ព្រ.ហ​ ទី១៤ មិនា ឆ្មាំ២០១៣ទីតាំង រង្វង មូលដៃ ១០០០ខេត្ត កែប។






ថ្ងៃទី​១៤ មីនាសន្និ​សិទតកាសែត

តារាចម្រៀងល្បី ប្រចាំផលិតកម្មសាន់ដេ លោកខេមរៈ សិរីមន្ត នឹងធ្វើសន្និសីទកាសែត ពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ ដែលបានកើតឡើង កាលពីយប់ថ្ងៃទី៧ មីនា បណ្តាលឱ្យមានមនុស្សស្លាប់-របួសនោះ និងពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងការរងរបួស របស់លោក ។ នេះបើតាមការអះអាង ពីលោកខេមរៈ ភារុណ បងប្រុសតារាចម្រៀងខេមរៈ សិរីមន្ត ប្រាប់កោះសន្តិភាពកាលពីថ្ងៃទី១១ មីនា ។

ពិធីសម្ភោធអាគារអង្គរបុរី

ខេត្តកែប៖ នៅវេលាម៉ោង៣ ០០នារសៀលថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៣នេះ មានការប្រារព្ធកម្មវិធីសូត្រមន្ដឡើងអាគារអង្គរបុរី នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ដែលមានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ទល់មុខមន្ទីអប់រំយុវជន និងកីឡាខេត្តកែប។