សព​លោក​អៀង សារី

ត្រូវ​បាន​បូជា​ជាមួយ​នឹង​អ្នក​ចូល​រួម​ជាង ១០០០​នាក់


សព​លោក​អៀង សារី អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ​ក្រហម​ ត្រូវ​បាន​ធ្វើ​ពិធី​បូជា​ហើយ​នៅ​ល្ងាច​ម៉ោង ៦:៣៥ នាទី​ថ្ងៃ​ព្រហស្បតិ៍ ទី២១ ខែ​មីនា​នេះ។
សព​លោក​អៀង សារី ត្រូវ​បាន​ផ្តល់​​ភ្លើង​បូជា​​ដោយ​លោក អ៊ី ឈាន អភិបាល​ខេត្ត​ប៉ៃលិន និង​ជា​អតីត​មន្ត្រី​ក្នុង​របប​កម្ពុជា​ប្រជាធិប​តេយ្យ​ខ្មែរ​ក្រហម ដែល​ស្និទ្ធ​នឹង​លោក អៀង សារី។
មនុស្ស​ជាង​១០០០ នាក់​ដែល​បាន​មក​ចូល​រួម​ក្នុង​ពិធី​បូជា​នេះ បាន​និង​កំពុង​សម្លឹង​មើល​ផ្សែង លាយ​ឡំ​នឹង​កាំជ្រួច​បាញ់​ហូរហែ​ជូន​ដំណើរ​មេដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ ក្រហម​រូប​នេះ​ដែល​បាន​ទទួល​មរណៈភាព​កាល​ពី​វេលា​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​ទី​១៤ ខែមីនា សប្តាហ៍​មុន។

0 comments:

Post a Comment