Don Bosco Vocational Center Kep

សាលាដុនបូស្កូខេត្តកែប គឺជាអង្គការមួយដែល ផ្តល់ការអប់រំ​ និង ជំនាញមួយច្បាស់លាស់ ដល់យុវជនក្រីក្រ

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុនបូស្កូខេត្តកែប

កាហ្វេអ៊ីនធើណែតព្រៃធំ កាហ្វេអ៊ីនធើណែតភូមថ្មី សេវាកម្មបោកអ៊ុត

សាលាដុនបូស្កូនៅក្នុងព្រះរាជាណាចក្រកម្ពុជា​

សាលាដុនបូស្កូខេត្តកែប គឺជាគ្រឹស្ថានអប់រំ ឧត្តមសិក្សាទីមួយនៅក្នុង ខេត្តកែប ដែលមានគោលដៅ ធ្វើការអប់រំ និង បណ្តំបណ្តាល ជំនាញដល់ យុវជនក្រីក្រ ដែលគ្មានលទ្ធភាព

មានការប្រជុំអាស៊ាន

មានការប្រជុំមួយស្តីអំពី​កាអប់រំ និងសិទ្ធិកុមារនៅកម្ពុជាមានការ​ចូលរួមប្រជុំពីប្រទេសជា​ច្រើន

សាលាដុនបូស្កូខេត្តកែប

មានការសម្ពោធន៏ដាកអោយប្រើប្រាស់នៅអាគារមួយខ្នងកំពស់ពីជាន នៅសាលា ដុន បូស្កូ ទឹកថ្លា ​ក្រុងភ្នំពេញ

ប្រទះឃើញសព​ជនជាតិបរទេស អណ្តែតចេញ​ពី​លូមុខ​វាំង

ភ្នំពេញ៖ សពបុរស ជន​ជាតិ​បរទេស​ម្នាក់ ​ដែល​មិន​ស្គាល់មុខ​​ និងមិន​​ស្គាល់ ​អត្តសញ្ញាណ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ ​អណ្តែត នៅ​តាម​លូ មុខ​វត្តឧណ្ណា​ឡោមខាង​ជើង​មុខ​វាំង ​តាម​បណ្តោយ​ ផ្លូវ​ស៊ីសុវត្ថិ សង្កាត់​ជ័យជំនះ ​ខណ្ឌដូន​ពេញ នា​រសៀលថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០១៣​នេះ​​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល។

ទៅស៊ីឈ្នួល នៅថៃ លួចមានសាហាយ ប្តឹខឹងចិត្ត រត់ទៅចងក សម្លាប់ខ្លួន

បន្ទាយមានជ័យៈ បុរសម្នាក់ បានសម្រេចចិត្តចងក សម្លាប់ខ្លួន ដើម្បីជាដំណោះស្រាយវិបត្តិផ្លូវចិត្ត ក្រោយពីដឹងថា ប្រពន្ធរបស់ខ្លួន ក្បត់ផិតលួច មានសាហាយស្មន់ ពេលដែលនាង ទៅស៊ីឈ្មួលនៅប្រទេសថៃ ជាង


ពិធីប្រារព្ធទិវាផ្ស​ព្វផ្សាយអំពីភូមិ ឃុំមានសុវត្តិភាពនៅក្នុងខេត្តកែប


ពិធីប្រារព្ធទិវាផ្ស​ព្វផ្សាយអំពីភូមិ ឃុំមានសុវត្តិភាពនៅក្នុងខេត្តកែប
កាលពីព្រឹកថ្ងៃសុក្រទី២៦ខែមេសាឆ្នាំ២០១៣កន្លងទៅនេះ មានការប្រារព្ធពិធីផ្សព្វផ្សាយអំពី ភូមិឃុំមានសុវត្តិភាព​




ជលផលបង្ហាញ ត្រីក្រពត មានជាតិពុល ៣ប្រភេទ នាំឲ្យគ្រោះថ្នាក់ ដល់ជីវិត

ភ្នំពេញៈ បន្ទាប់ពីកើតមានករណីពុលត្រីកំពត ជាច្រើន ករណីបណ្តាលឲ្យអ្នកបរិភោគស្លាប់១១នាក់ និងរងគ្រោះ រហូត១០៣នាក់ នាពេលកន្លងមកនោះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសបង្ហាញនូវប្រភេទត្រីក្រពត ៣ប្រភេទ ដែលមានជាតិពុល និងហាមមិនឲ្យប្រជាពលរដ្ឋបរិភោគទៀតឡើយ។


កាលពីព្រលប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣កន្លងទៅនេះ ប្រជាពលរដ្ឋ២នាក់បានស្លាប់ និង១៤នាក់ផ្សេងទៀត បានពុលក្អួតចង្អោរយ៉ាងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគាត់បាននាំគ្នាបរិភោគត្រីកំពត។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិ-ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំ ពង់ឆ្នាំង។ ករណីពុលត្រីក្រពត៣ករណី  ផ្សេងទៀត ក៏បានធ្លាប់កើតឡើងជាបន្តបន្ទាប់ផងដែរ នៅស្រុកស្រីស្នំ ខេត្តសៀមរាប នៅស្រុកស្អាង ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ និងនៅភូមិអម្ពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
ករណីពុលត្រីក្រពតទាំង ៤ករណីខាងលើនេះ បណ្តាលឲ្យមនុស្ស១១នាក់ បានស្លាប់បាត់បង់ជីវិត និង១០៣នាក់ ផ្សេងទៀត ត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះទាន់ពេលវេលា។
ដោយករណីពុលមានអាការៈធ្ងន់ធ្ងរកើតមានជារឿយៗបែបនេះ កាលពីថ្ងៃទី១៩ ខែមេសា កន្លងទៅនេះ រដ្ឋបាល ជលផល បានបង្ហាញនូវត្រីក្រពតចំនួន ៣ប្រភេទ ដែលមានជាតិពុលមិនអាចបរិភោគបាននោះទេ។
នៅក្នុងសេចក្តីប្រកាសដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ បាន បញ្ជាក់ថា «នៅក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន ១០ប្រភេទ ក្នុងនោះមាន៣ប្រភេទមានជាតិពុល។  តាមការស្រាវជ្រាវបានរកឃើញថា ត្រីក្រពតដែលមានជាតិពុលនោះ រួមមាន៖ Tetraodon cochinchinensis, Mon otrete leiurus និង Tetraodon fluviatilis ដែលមានភិនភាគដូចក្នុងរូបភាព»។
នៅក្នុងសេចក្តីប្រកាសនោះ ក៏បានឲ្យដឹងផងដែរថា ត្រីក្រពតមានសារធាតុពុលទាំង៣ប្រភេទ មានជាតិពុលខ្ពស់ បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈ និងមីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺពង និងស្ពែមមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មកគឺថ្លើម ពោះវៀន ស្បែក និងសាច់។
លោក ណៅ ធួក អគ្គនាយករដ្ឋបាលជលផល បានឲ្យដឹងតាមរយៈសេចក្តីជូនដំណឹងខាងលើនេះថា ចំពោះអ្នកដែលបរិភោគនូវត្រីកំពតទាំង៣ប្រភេទខាងលើនេះ អាចបណ្តាលឲ្យឈឺក្បាល វិលមុខ ល្ហិតល្ហៃ រឹងថ្គាម ស្ពឹកចុង ដៃ ចុងជើង រាគរូស ក្អួតចង្អោរ ឬអាចបណ្តាលឲ្យស្លាប់តែម្តង។
លោក ណៅ ធួក បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ពិនិត្យត្រីក្រពតឲ្យបានច្បាស់លាស់ មុននឹងបរិភោគ ហើយបើមានអការៈពុល ត្រូវបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យឲ្យបានទាន់ពេលវេលា មិនត្រូវធ្វេសប្រហែសឡើ យ៕

អ.ហ ខេត្តព្រះសីហនុ ឃាត់ខ្លួនពលករ ចំណាកស្រុក ២១នាក់ គ្រោងឆ្លងសមុទ្រ ទៅធ្វើការនៅ ប្រទេសថៃ

ព្រះសីហនុ៖ ប្រជាពលរដ្ឋខ្មែរ២១នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថ អ.ហ ខេត្តព្រះសីហនុឃាត់ខ្លួន ខណៈ ពួកគេគ្រោងនាំគ្នាឆ្លងដែនសមុទ្រ ដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃទាំងប្រថុយប្រថាន កាលពីព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៣ នៅចំណុចផែទំនប់រលកស្ថិតនៅក្រុម៣១ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហ នុ។

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

ជិះម៉ូតូលឿន ប្រញាប់ទៅធ្វើការ ធ្លាក់ប្អូនទៅលើថ្នល់ រថយន្តកិនបែក ក្បាលស្លាប់

កំពង់ស្ពឺ៖ ពីរនាក់បងប្អូនប្រញាប់ក្លាចចូលធ្វើការ មិនទាន់ជិះម៉ូតូលឿនដូចព្យុះ បណ្តាលឲ្យយុវជនជាប្អូនធ្លាក់ពីលើម៉ូតូ ត្រូវរថយន្តឈ្នួលកិនបែកក្បាល ស្លាប់ភ្លាមៗនៅលើផ្លូវជាតិលេខ៤ ក្នុងភូមិអង្គសិរី សង្កាត់សុពរទេព ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ នាវេលាម៉ោង ៦ និង១០នាទីព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៣។
នគរបាលចរាចរណ៍ក្រុងច្បារមន

ស្រានាំចូល ពីបរទេស មិនក្លែងក្លាយ ខណៈស្រាបរទេស នៅក្នុងប្រទេស មានការក្លែងបន្លំ

ភ្នំពេញ៖ ស្រាបរទេសដែលនាំចូលមកលក់ នៅក្នុងប្រទេសកម្ពុជា មិនមានការក្លែងក្លាយអ្វីនោះទេ ខណៈស្រាបរទេសមួយចំនួន ដែលកំពុងតែ ចរាចរដាក់លក់នៅក្នុងទីផ្សារកម្ពុជា មានការក្លែងបន្លំគុណភាព ដែលកត្តាទាំងនេះ វាបានធ្វើឲ្យប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋកម្ពុជា ផងដែរ។

ក្រុមហ៊ុន OJI ដាក់ត្រាក់ទ័រ ឈូសឆាយរំលោភ យកដីរបស់ ប្រជាពលរដ្ឋ រាប់សិបគ្រួសារ

កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋជាង៥០គ្រួសារ បានតវ៉ា និងចោទប្រកាន់ក្រុមហ៊ុន OJI កំពុងឈូសឆាយរំលោភយកដី ពួកគាត់រាប់សិបហិកតា ដែលបានកាន់កាប់ និងបង្កបង្កើនផលតាំងពីឆ្នាំ១៩៨៧មកនោះ។ ក្រុមប្រជាពលរដ្ឋ បានលើកឡើងទៀតថា សកម្មភាពឈូសឆាយដីធ្លីរបស់ក្រុមហ៊ុន OJI ជាការប្រឆាំងទៅនឹង គោលនយោបាយដីធ្លីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។