ប្រទះឃើញសព​ជនជាតិបរទេស អណ្តែតចេញ​ពី​លូមុខ​វាំង

ភ្នំពេញ៖ សពបុរស ជន​ជាតិ​បរទេស​ម្នាក់ ​ដែល​មិន​ស្គាល់មុខ​​ និងមិន​​ស្គាល់ ​អត្តសញ្ញាណ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ ​អណ្តែត នៅ​តាម​លូ មុខ​វត្តឧណ្ណា​ឡោមខាង​ជើង​មុខ​វាំង ​តាម​បណ្តោយ​ ផ្លូវ​ស៊ីសុវត្ថិ សង្កាត់​ជ័យជំនះ ​ខណ្ឌដូន​ពេញ នា​រសៀលថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០១៣​នេះ​​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល។


សមត្ថកិច្ច មូលដ្ឋាន បាននិងកំពុងធ្វើការ ស្រាវជ្រាវ តាមដានចំពោះការ​ ស្លាប់​របស់​ជន​រង​គ្រោះ ​បន្ត​ទៀត ​ក្រោយ​ពី​បាន​ចុះ​ទៅ​ពិនិត្យ​សព​ នៅ​កន្លែង​កើត​ហេតុ​នោះ៕

0 comments:

Post a Comment