អ.ហ ខេត្តព្រះសីហនុ ឃាត់ខ្លួនពលករ ចំណាកស្រុក ២១នាក់ គ្រោងឆ្លងសមុទ្រ ទៅធ្វើការនៅ ប្រទេសថៃ

ព្រះសីហនុ៖ ប្រជាពលរដ្ឋខ្មែរ២១នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថ អ.ហ ខេត្តព្រះសីហនុឃាត់ខ្លួន ខណៈ ពួកគេគ្រោងនាំគ្នាឆ្លងដែនសមុទ្រ ដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃទាំងប្រថុយប្រថាន កាលពីព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៣ នៅចំណុចផែទំនប់រលកស្ថិតនៅក្រុម៣១ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហ នុ។

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកវរសេនីយ៍ទោ កែវ សុផល មេបញ្ជាការរង និងជាប្រ ធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង ១៨ និង ៣០នាទី មន្រ្តីកងរាជអាវុធខេត្តប្រចាំការនៅទីស្នាក់ការសន្តិសុខទំនប់រលក បានឃើញពីសកម្មភាពមិនប្រក្រតី ពលករប្រុសស្រីបាននាំគ្នាចេញចូលឡើងចុះក្នុងទូកមួយគ្រឿងនៅចំណុចផែទំនប់រលក ស្ថិតនៅក្រុម៣១ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុយ៉ាងពពាក់ពពូន។
បន្ទាប់ពីទទួលបានដំណឹងនេះ លោកឧត្តមសេនីយ៍ត្រី ហ៊ាង និន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងលោកវរសេនីយ៍ឯក ហេង ប៊ុនទី មេបញ្ជាការរង និងនាយសេនាធិការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឲ្យរូប  លោកដឹកនាំកម្លាំងចុះមកសហការជាមួយកម្លាំងអ.ហ ប្រចាំការនៅទីស្នាក់ការទំនប់រលក ជាលទ្ធផលកងកម្លាំង អ.ហ បានប្រមូលពលករទាំងនោះ បានចំនួន២១នាក់ ពីក្នុងទូកយកមកទីបញ្ជាការដ្ឋាន ដើម្បីអប់រំណែនាំ និងឲ្យ ធ្វើកិច្ចសន្យាឈប់ទៅធ្វើការនៅប្រទេសថៃទាំងខុសច្បាប់បន្តទៀត។
លោកក៏បានបញ្ជាក់បន្ថែមទៀតថា ពលករដែលកម្លាំងរបស់លោកឃាត់ខ្លួនមានចំនួនសរុប២១នាក់ ស្រី៣នាក់ មានឈ្មោះដូចជា៖ ១.អែម អួយ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើត ភូមិសំពងជ័យ ឃុំជើងព្រៃ ស្រុកជើងព្រៃ ខេត្តកំពង់ចាម -២.ឈ្មោះ អៀង យុទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើត ភូមិដំរីឆ្លង ឃុំខ្ពក ស្រុកស្អាង ខេត្តកណ្តាល, -៣.ឈ្មោះ កៅ ស្រីអូន ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ ចុងភៅ ស្រុកកំណើត ភូមិកោះអំប្រាង ឃុំបឹងត្បែងជើង ស្រុកកំពង់ត្រាច ខេត្តកំពត, -៤.ឈ្មោះ ស្រិន ចិនដាល់ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើត ភូមិលើកដែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល, -៥.ឈ្មោះ ស្រិន ដានី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ ចុងភៅ ស្រុកកំណើត ភូមិលើកដែក ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល, -៦.ឈ្មោះ ម៉ាក់ បីភា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើត ភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, -៧.ឈ្មោះ មឿន កុសល ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើត ភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ៨.ឈ្មោះ វង្ស ចាន់ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើត ភូមិលើកដែក ឃុំលើកដែក ស្រុកកោះធំ ខេត្តព្រះកណ្តាល, ៩.ឈ្មោះ ដួង ឈួន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើត ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ១០.ឈ្មោះ ពោ រស្មី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើត ភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ១១.ឈ្មោះ អៀង រស្មី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើត ភូមិដំរីឆ្លង ឃុំខ្ពក ស្រុកស្អាង ខេត្តព្រះកណ្តាល, ១២.ឈ្មោះ យ៉េង ស្រីនិច្ច ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ ចុងភៅ ស្រុកកំណើត ភូមិម៉ឺនចារ ឃុំឈាមទង ស្រុកត្រាំកក់ ខេត្តតាកែវ, ១៣.ឈ្មោះ ថៃ សិលា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើត ភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ, ១៤.ឈ្មោះ សែត គី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើត ភូមិលើកដែក ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល, ១៥.ឈ្មោះ ហេង ម៉ៅ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើត ភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកកំពត ខេត្តកំពត, ១៦.ឈ្មោះ ចាន់ រ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើត ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ១៧.ឈ្មោះ អ៊ូច ធំ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើត ភូមិក្រាំងចំលៀង ឃុំអង្កាញ់ ស្រុកទ្រាំងខេត្តតាកែវ, ១៨.ឈ្មោះ ស្រិន វី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើត ភូមិលើកដែក ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល, ១៩.ឈ្មោះ អៀង ទ្រី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើត ភូមិដំរីឆ្លង ឃុំខ្ពក ស្រុកស្អាង ខេត្តកណ្តាល, ២០.ឈ្មោះ ចាន់ ចាវ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើត ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប, ២១.ឈ្មោះ កៅ តែ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើត ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ មានវត្តមាននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុនោះផងដែរ លោក កែវ ឧត្តម អនុប្រធានមន្ទីរការ  ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ បានណែនាំឲ្យពលករចំណាកស្រុកទាំងនោះ ឈប់មានបំណង ទៅធ្វើការនៅប្រទេសថៃនោះទៀតទៅ ព្រោះការទៅរបស់បងប្អូន គឺខុសច្បាប់ ព្រោះគ្មានលិខិតស្នាមអ្វីទាំងអស់  ហើយប្រថុយ និងគ្រោះថ្នាក់ណាស់ ពេលមានហេតុការណ៍អ្វីមួយ មិនអាចមាននរណាជួយបងប្អូនបានទេ។
លោក ក៏បានបន្តទៀតថា បច្ចុប្បន្ននៅខេត្តព្រះសីហនុ មានរោងចក្រ សហគ្រាសជាច្រើន កំពុងខ្វះកម្លាំងពលកម្ម ព្រោះរោងចក្រកំពុងតែកើតឡើងជាបន្តបន្ទាប់ ដូច្នេះសូមបងប្អូនស្វែងរកការងារក្នុងស្រុកវិញ ទើបជាការប្រសើរ  ជាង និងមិនប្រថុយនិងគ្រោះថ្នាក់ និងមានឱកាសជួបជុំគ្រួសារ និងសង្គមជាតិយើង ដោយគ្មានការបារម្ភ។ បន្ទាប់ពីបានអប់រំណែនាំពីមន្រ្តីកងរាជអាវុធហត្ថ និងមន្រ្តីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ រួចហើយនោះ ពលករទាំងអស់ត្រូវបានឲ្យផ្តិតមេដៃលើកិច្ចសន្យា និងអនុញ្ញាតឲ្យពលលករទាំងនោះ ត្រឡប់ទៅ លំនៅដ្ឋានរៀងៗខ្លួនវិញ៕

0 comments:

Post a Comment