ពិធីសម្ភោធអាគារអង្គរបុរី

ខេត្តកែប៖ នៅវេលាម៉ោង៣ ០០នារសៀលថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៣នេះ មានការប្រារព្ធកម្មវិធីសូត្រមន្ដឡើងអាគារអង្គរបុរី នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ដែលមានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ទល់មុខមន្ទីអប់រំយុវជន និងកីឡាខេត្តកែប។





កម្មវិធីនេះប្រព្រឹត្តទៅដោយមានការចូលរួមពីសិស្សនិស្សិតនៅសាលាដុនបូស្កូខេត្តកែប ទាំងអស់មានចំនួន១០០នាក់។ ព្រមទាំងមានលោកគ្រូអ្នកគ្រូ  និង ព្រះសង្ឃចំនួន ០៦ អង្គផងដែរ។ ក្នុងនោះព្រះសង្ឃបានសូត្រព្រះធម៌ ដើម្បីសុំអោយមានសេចក្ដីសុខ និងសេចក្ដីចំរើនទាំងអស់គ្នាទាំងកូនសិស្សនិងគ្រូដុនបូស្កូទាំងអស់។​
បន្ទាប់ពីការសំដែងធម៌នោះ មានការសូត្រមន្ដក្រឡោះទឹង ព្រមទាំងបាចផ្កាមួយចំនួន ដើម្បី អោយមានសេចក្ដីសុខ  មានសុភមង្គល និងចេះរួបរួមគ្នា នៅក្នុងប្រពៃណីសាសនារបស់យើងទាំងអស់គ្នា  ។
នៅចុងបញ្ជប់នៃកម្មវិធីនេះផងដែរមានការរៀបចំសម្ភារៈមួយចំនួន សំរាប់ប្រកេនដល់ព្រះសង្ឃទាំង០៦អង្គនោះ​​ ថែមទាំងមានការថ្លែងអំណរគុណពីលោកឪពុក លី សំណាង ដែលជាអធិការសាលាដុន បូស្កូខេត្តកែបនេះផ្ទាល់ផងដែរ។ហើយនៅថ្ងៃព្រហស្បត៏ទី០៧មិនា២០១៣មានពិធីដ៏ធំនៅសាលាដុនបូស្កូកែប គឺបើកសម្ភោធដាក់អោយប្រើប្រាស់ អាគារអង្គរបុរីបីជនក្រោមការចូលរួម អំពីឯក ឧត្តម អ៊ឹម សិទ្ធី អញ្ជីញកមពីក្រសួង អប់រំ​យុវជន និងកីឡា   ខេត្ត​កំពត ឧត្តម កែន សត្ថាអភិបាល ខេត្តកែប ម្ចាស់ជំនួយ ក្រៅប្រទេស ជាច្រើន ព្រមទាំងសិក្សានុសិស្ស មកពីសាលា​ទាំងអស់​ក្នុង ខេត្តកែប ហើយជាពិសេស​ គីមានការចូលរួម ពីសិស្ស សាលាបច្ចេក​ទេក ដុនបូស្កូ  ទាំងអស់ក្នុងប្រទេស កម្ពុជាបន្ទាប់ពីមានមតិសំណេះសំណាល រួចមក មានការការ កាត់ខ្សែបូរ ដាក់ប្រើប្រាស់ ជាផ្លូវការ ។សូមជំរាប់ផងដែរថានេះជាប្រវត្តិសាស្រ្តដុនបូស្កូ ក្នុងប្រទេស កម្ពុជានៃ ខេត្តកែប ។(សូមអរគុណ)

0 comments:

Post a Comment