សុ​ខភាព​នួន​ ជា​


លោកសាស្រ្តាចារ្យ John Campbell ជនជាតិនូវែលសេឡង់ ឯកទេសផ្នែករោគចាស់ជរា។ រូបថត អ.វ.ត.ក 
ភ្នំពេញៈ ​​​   បើ​ទោះ​បី​​ជា​​មាន​អាយុ​ចាស់​ទ្រុឌ​ទ្រោម​ក៏​ដោយ លោក​ នួន​ ជា ​មាន​សម្បទា​គ្រប់គ្រាន់​ដើម្បី​ទទួល​ការ​ជំនុំ​ជម្រះ​។ នេះ​បើ​យោង​តាម​​អ្នក​​ជំនាញ​វេជ្ជសាស្រ្ត​ពីរ​នាក់ ដែល​ផ្តល់​សក្ខី​កម្ម​​​នៅតុលាការ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​​កាល​ពី​ម្សិលមិញ។​​
លោក​សាស្រ្តា​ចារ្យ John Campbell ជន​ជាតិ​​នូវែលសេឡង់ ​ដែល​មានឯក​ទេស​ផ្នែក​រោគ​ចាស់​ជរា​ និង​វេជ្ជ​បណ្ឌិត Seena Fazel ​ជន​ជាតិ​​អង់គ្លេសឯកទេស​ផ្នែក​ចិត្ត​សាស្រ្ត​​នៅ​​សាកល​វិទ្យាល័យ​​ Oxford ​​​បាន​ប្រាប់​ អង្គជំនុំ​ជម្រះ​និង​ក្រុម​មេធាវី​ថា ​​​ការ​ពិនិត្យ​របស់​ពួកគេ​ពុំ​បាន​រក​ឃើញ​​​​ថា ​លោក នួន ជា មាន​សុខ​​​ភាព​ចុះ​ខ្សោយ​ឡើយ។

​​​លោក នួន ជា ក៏​ទើប​​ជាសះ​ស្បើយ​ពី​ជំងឺ​រលាក​ទង​សួត​ធ្ងន់​ធ្ងរ ​ដែល​​បណ្តាល​ឲ្យ​លោក​ចូល​សម្រាក​​ពេទ្យកាល​ពី​ដើម​ឆ្នាំ​នេះ ហើយ​លោក Campbell ​បាន​បញ្ជាក់​ថា សំណើ​របស់​លោក នួន ជា នា​ពេល​ថ្មីៗ​នេះ ​សុំ​ឲ្យ​សមាជិក​គ្រួសារ​​​ជុំ​វិញ​គាត់​ដើម្បី​លា​លោក​នោះ អាច​ដោ​យ​សារ​ការ​វង្វេង​​វង្វាន់​មក​ពី​ជំងឺ។
​​​​ទោះ​ជា​យ៉ាង​ណា ការ​​​​​លើក​ឡើង​អំពី​សុខ​ភាព​ល្អ​នេះ ពុំ​មាន​ន័​យ​ថា លោក នួន ជា ជា​បុរស​វ័យ៨០​ឆ្នាំប្លាយ​ មាន​សុខ​ភាព​​​ខ្លាំង​ក្លា​ឡើយ។​​ លោក​កំពុង​តែ​ទទួល​បាន​ការ​ព្យា​បាល​ជំងឺ​បេះ​ដូង ​​បញ្ហា​ខ្នង ​​ជំងឺ​លើស​ឈាម ​​​បញ្ហា​ឈរ​​​មិន​បាន​យូរ ​វិល​មុខ​និ​ង​ពេល​ខ្លះ ទល់​លាមក ដែល​ភាគ​ច្រើន​គឺ​ដោយ​សារ​​សុខ​ភាព​ចាស់​ជរា​របស់​គាត់។
លោក Campbell បាន​ថ្លែង​ថា៖ «​​លោក​ នួន ជា ទន់​ខ្សោយ និង​​ចាស់​ជរា​។ ​​សុខ​ភាព​ទន់​ខ្សោយ​គឺ​ដោយ​សារ​អាយុ និង​បញ្ហា​សុខ​ភាព​»។ ​លោក​បញ្ជាក់​​បន្ថែមថា ការ​ខ្វះ​ចលនា​រាង​កាយ​ក៏​ជា​កត្តា​មួ​យ​ផង​ដែរ។
​​​​​​​ថ្លែង​នៅ​​ក្នុង​សវនា​ការ លោក Campbell ក៏​បាន​លើក​ឡើង​ដោយប្រយោល​​ថា ​​​អនា​ម័យ​​របស់​លោក នួន ជា ​​​ដោយ​សារ​តែ​អាយុ​​របស់​គាត់ មើល​ទៅ​ពុំ​សូវ​​ល្អ​ទេ។
​​​​​ក្នុង​ការ​សួរ​ឆ្លើយ​ទៅ​វិញ​ទៅ​មក​ជាមួយ​នឹង​លោក​ចៅក្រម Silvia Cartwright ​​​ដែល​​​ជំរុញ​លោក Campbell ឲ្យ​​បញ្ជាក់​លម្អិ​ត​​លើ​សេចក្តីសង្ខេ​ប​​ចុង​ក្រោយ​នោះ ​លោក Campbell បាន​ថ្លែង​ថា លោក​មិន​ភ្ញាក់​ផ្អើល​ទេ ​​​បើ​លោក នួន ជា ស្លាប់​បាត់​បង់​ជីវិក​ ក្នុង​រយៈ​​ពេល ៦ ខែ​ទៀតនោះ៕

0 comments:

Post a Comment