ផលិតផលខ្មែរ


ម្រេចគឺជាដំណាំមួយប្រភេទដែលខេត្តកំពតធ្លាប់មានឈ្មោះល្បីតាំងពីដើមរៀងមក​ ហើយ​
ទីតាំងដាំម្រេចស្ថិតក្នុងស្រុកកំពង់ត្រាចមានចំងាយ ៣៦គ.ម ខាងកើតក្រុងកំពត។


ដំណាំម្រេចរយៈពេល៣ឆ្នាំទើបផ្តល់ផលហើយអោយផលនៅខែមករា-កុម្ភៈ រីឯពេលវេលាប្រមូលផលលឿន ឫយឺតអាស្រ័យលើអាកាសធាតុ។​ ម្រេច១គុម្ពផ្តល់ផលពី​ ២-៤ក្រាម ដោយ​ត្រូវ​ចែកជា៣ប្រភេទគឺម្រេចលេខ១ លេខ២ និងលេខ៣។ តាមការអះអាងពីក្រុមអ្នកស្រាវជ្រាវបាន​បង្ហាញថា ការទទួលទានដំណេក្នុងចំការម្រេចបានផ្តល់ផលប្រយោជន៌ដល់អ្នកជំងឺ ពិសេសជំងឺ​បេះដូង។

សហគមន៍ ម្រេចកំពត បានចុះកុងត្រា នាំចេញ២០តោន ក្នុងឆ្នាំនេះ

ដើមអំពិល | ២៨ មេសា ២០១២
ភ្នំពេញ ៖ ប្រធានសហគមន អភិវឌ្ឈន៍កសិកម្ម ដំណាំម្រេចកំពតបានថ្លែងឲ្យដឹង សហគមរបស់ខ្លួនបាន ចុះកុងត្រានាំចេញម្រេច ចំនួនជាង២០តោនទៅកាន់ទីផ្សារ អាស៊ី និងអឺរ៉ុបនៅក្នុងឆ្នាំ២០១២នេះ ដោយប្រជាកសិករកំពុងខិតខំដាំ និងថែទាំធ្វើយ៉ាងណាឲ្យការប្រមូលទិន្នផល ម្រេចទាន់ពេលវេលាតាមការកក់ទុក។

0 comments:

Post a Comment