ពិភពដ៏អស្ចារ្យ


ទស្សនាក្រុង នៅខាងក្រោមដី របស់ប្រទេសអូស្ត្រាលីបន្តិច



ទៅមើលCoober Pedy គឺជាឈ្មោះរបស់ក្រុងដ៏តូចមួយ ដែលមានលក្ខណៈយ៉ាងចម្លែកអស្ចារ្យ មិនធ្លាប់ជួបពីមុនមក ដោយមានទីតាំងនៅក្រោមដីតែម្តង ស្ថិតនៅភាគខាងត្បូង ក្នុងប្រទេសអូស្រ្តាលី ដែលត្រូវបានគេស្គាល់ថា ជាទ្វីបស្ងួតហួតហែង ជាងគេលើពិភពលោក។

ក្រុង Coober Pedy នេះ ត្រូវបានសាងសង់ឡើង ក្នុងឆ្នាំ ១៩១៥ ដោយការរកឃើញតំបន់នេះ ដំបូង តាមការជីករុករកត្បូងពេជ្រ និង រ៉ែ។ ចំពោះធាតុអាកាស និង សីតុណ្ហភាពវិញ គឺមិនសូវជាអំណោយផលប៉ុន្មាននោះទេ ទើបបានជាអ្នកជីករុករករ៉ែជាច្រើន បាននាំគ្នាចាប់ផ្តើម ជីកដីចូលទៅក្នុង តាមជាយៗ ក្បែរភ្នំ ធ្វើជាផ្ទះរបស់ពួកគេ ជាបន្តបន្ទាប់មក ព្រោះដើម្បីចៀសផុតពីការឆេះរោលដ៏សែនក្តៅរបស់ព្រះអាទិត្យ។
សព្វថ្ងៃនេះអ្នករស់នៅក្នុងតំបន់នោះ ចូលចិត្តការសាងសង់ផ្ទះនៅក្រោមដីបែបនេះ ព្រោះនៅរដូវក្តៅ ពិតជាពិបាកទ្រាំខ្លាំងណាស់ ដោយសីតុណ្ហភាពឡើងដល់ទៅ ជាង ៤០°C ឯណោះ។ ដោយឡែក ចំពោះនៅខាងក្រោមដីវិញ ទោះបីជាមិនសូវជាទាន់សម័យបន្តិចក៏ដោយ តែវាអាចផ្តល់នូវភាពត្រជាក់ ងាយស្រួលក្នុងការរស់នៅ និង ធ្វើការ។

0 comments:

Post a Comment