ក្រសួងសុខាភិបាលបង្កើតការអនុគ្រោះដល់ជនក្រីក្រក្នុងការព្យាបាលជម្ដើម្បីរួមចំណែកក្នុងការដឹកនាំប្រទេស និងជួយរំលែកដល់រាជរដ្ឋាភិបាលជុំវិញការកាត់បន្ថយភាពក្រីក្រ ក្រសួងសុខាភិបាលបានរៀបចំប្រព័ន្ធសុខាភិបាលមួយដើម្បីអនុគ្រោះដល់ជនក្រីក្រក្នុងការព្យាបាល និងជម្ងឺឈឺថ្កាត់ផ្សេងៗ ដែលតែងតែជួប ប្រទះរបស់ពលរដ្ឋក្រីក្រដែលពុំមានលទ្ធភាពទៅព្យាបាលជម្ងឺរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពនោះ ក្រសួងសុខាភិបាលបានយកចិត្ដទុកដាក់បង្កើតប្រព័ន្ធអនុគ្រោះដល់ជនក្រីក្រក្នុងការព្យាបាល ដោយមិនត្រូវការតម្លៃជាចាំបាច់។
រូបភាពទស្សនាវដ្ដីសុខភាពយើង
ការអនុគ្រោះដល់ជនក្រីក្រក្នុងការព្យាបាលគឺជាការរួមចំណែករបស់រដ្ឋាភិបាល
ថ្លែងក្នុងវេទិកាសុខភាពសាធារណៈស្ដីអំពីភាពក្រីក្រ និងការឈឺថ្កាត់កាលពីដើមខែមេសា២០១០កន្លងមកនេះ លោក រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានឱ្យដឹងថា ក្រសួងសុខាភិបាលមានទិសដៅរៀបចំសុខាភិបាលមានលក្ខណៈអនុគ្រោះដល់អ្នកក្រីក្រ ដើម្បីជួយរំលែកក្នុងការកាត់បន្ថយភាពក្រីក្រ ព្រោះវាជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាល។ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបន្ដទៀតថា ភាពក្រីក្រជាបញ្ហាពហុវិស័យដែលយើងទាំងអស់គ្នាបានយល់ច្បាស់ថា ភាពក្រីក្រនាំឱ្យមានការឈឺថ្កាត់ច្រើន ហើយការឈឺថ្កាត់នាំឱ្យគ្រួសារងាយធ្លាក់ក្នុងភាពក្រីក្រ ដែលបង្កើតឱ្យមានផលលំបាក និងការបែកបាក់។

រូបភាពទស្សនាវដ្ដីសុខភាពយើង
0 comments:
Post a Comment